អេភេសូ 3:14-20

អេភេសូ 3:14-20 គខប

ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌បិតា ដែល​ជា​ប្រភព​នៃ​ក្រុម​គ្រួសារ​ទាំង​អស់ ទាំង​នៅ​ស្ថាន​បរម‌សុខ* ទាំង​នៅ​ផែនដី សូម​ព្រះអង្គ​មេត្តា​ប្រោស​ឲ្យ​បងប្អូន មាន​កម្លាំង​មាំ‌មួន​ផ្នែក​ខាង​ក្នុង​ជម្រៅ​ចិត្ត ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះអង្គ តាម​សិរី‌រុងរឿង​ដ៏​ប្រសើរ​បំផុត​របស់​ព្រះអង្គ។ សូម​ព្រះ‌គ្រិស្ត​គង់​នៅ​ក្នុង​ចិត្ត​បងប្អូន​ដោយ​ជំនឿ និង​សូម​ឲ្យ​បងប្អូន​បាន​ចាក់​ឫស​យ៉ាង​មាំ‌មួន​ក្នុង​សេចក្ដី​ស្រឡាញ់ ដើម្បី​ឲ្យ​បងប្អូន​មាន​សមត្ថ‌ភាព​អាច​យល់ រួម​ជា​មួយ​ប្រជា‌ជន​ដ៏វិសុទ្ធ*​ទាំង​មូល នូវ​ទទឹង បណ្ដោយ ជម្រៅ និង​កម្ពស់ គឺ​ឲ្យ​បងប្អូន​ស្គាល់​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រិស្ត ដែល​ប្រសើរ​ហួស​ពី​ការ​យល់​ឃើញ​របស់​មនុស្ស ដើម្បី​ឲ្យ​បងប្អូន​បាន​ពោរ‌ពេញ​ដោយ​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌ជាម្ចាស់។ ព្រះ‌ជាម្ចាស់​អាច​ធ្វើ​អ្វីៗ​ទាំង​អស់​ហួស​ពី​សេចក្ដី​សុំ និង​ហួស​ពី​អ្វីៗ​ដែល​យើង​នឹក​គិត ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ​ដែល​បំពេញ​សកម្ម‌ភាព​នៅ​ក្នុង​យើង

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេភេសូ 3:14-20

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់ អេភេសូ 3:14-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់

28 ថ្ងៃ។

BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការ​យាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុង​ការ​អបអរសារទរចំពោះការយាងមកដល់​របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពី​ពាក្យថា សេចក្តីសង្ឃឹម សេចក្តី​សុខ​សាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃ​ទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។