ដោយយើងរួមក្នុងអង្គព្រះគ្រិស្តនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឲ្យយើងបានរួចពីបាប ស្របតាមព្រះគុណដ៏លើសលុបរបស់ព្រះអង្គ។ ព្រះជាម្ចាស់ប្រណីសន្ដោសយើងយ៉ាងខ្លាំងបំផុត គឺព្រះអង្គប្រទានឲ្យយើងមានតម្រិះ និងប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។ ព្រះអង្គបានប្រោសឲ្យយើងស្គាល់គម្រោងការដ៏លាក់កំបាំង*នៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរស ដែលព្រះអង្គបានសម្រេចទុកជាមុន ដោយព្រះអង្គផ្ទាល់។ ព្រះអង្គចាត់ចែងគម្រោងការនេះឲ្យបានសម្រេចនៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដី ឲ្យរួមគ្នានៅក្នុងអង្គព្រះគ្រិស្តជាម្ចាស់តែមួយ។ ព្រះជាម្ចាស់បានជ្រើសរើសយើងទុកដោយឡែក ក្នុងអង្គព្រះគ្រិស្ត ព្រះអង្គបានតម្រូវយើងទុកជាមុនដូច្នេះ ស្របតាមផែនការរបស់ព្រះអង្គ ដែលសម្រេចគ្រប់កិច្ចការទាំងអស់តាមព្រះហឫទ័យរបស់ព្រះអង្គ ដើម្បីឲ្យយើងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ គឺយើងដែលបានសង្ឃឹមលើព្រះគ្រិស្តមុនគេបង្អស់។ ដោយរួមក្នុងអង្គព្រះគ្រិស្ត បងប្អូនបានស្ដាប់ព្រះបន្ទូលនៃសេចក្ដីពិត ជាដំណឹងល្អដែលសង្គ្រោះបងប្អូន។ ក្នុងអង្គព្រះគ្រិស្តបងប្អូនក៏បានជឿ ហើយបានទទួលសញ្ញាដៅសម្គាល់ពីព្រះវិញ្ញាណដ៏វិសុទ្ធ តាមព្រះបន្ទូលសន្យាដែរ។
អាន អេភេសូ 1
ស្ដាប់នូវ អេភេសូ 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេភេសូ 1:7-13
7 Days
What would happen if you woke up and reminded yourself of the Gospel every day? This 7-day devotional seeks to help you do just that! The Gospel not only saves us, it also sustains us throughout our lives. Author and Evangelist Matt Brown has formed this reading plan based on the 30-day devotional book written by Matt Brown and Ryan Skoog.
How do the events of Easter impact your entrepreneurial journey? Discover how to grow your business while drawing closer to Jesus in this 7-day devotional.
15 Days
We’ve heard that Jesus offers “life to the full” and we crave that experience. We want that life that’s on the other side of change. But what kind of change do we need? And just how do we go about the process of changing? In Kingdom Come you'll explore a new way to live the upside-down and inside-out life that God invites us into.
27 ថ្ងៃ។
ពីកម្ពស់ដ៏ស្រស់ស្អាតនៃអ្វីដែលព្រះចង់បានសម្រាប់កូនៗរបស់គាត់ សំបុត្រទៅកាន់អេភេសូរពន្យល់ពីរបៀបដើរក្នុងព្រះគុណ សន្តិភាព និងសេចក្តីស្រឡាញ់របស់ព្រះ។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈអេភេសូរនៅពេលអ្នកស្តាប់ការសិក្សាអូឌីយ៉ូ ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ