សាស្ដា 9:7-9

សាស្ដា 9:7-9 គខប

ដូច្នេះ ចូរ​ទៅ​បរិភោគ​អាហារ​ដោយ​អំណរ ហើយ​ពិសា​ស្រា​ទំពាំង‌បាយជូរ​ដោយ​ចិត្ត​សប្បាយ​ចុះ ដ្បិត​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ការ‌ងារ​ដែល​អ្នក​ធ្វើ​នោះ​ហើយ។ ចូរ​ស្លៀក​ពាក់​ស្អាត​គ្រប់​ពេល​វេលា ហើយ​លាប​ប្រេង​ក្រអូប​លើ​ក្បាល​អ្នក​ជានិច្ច។ ចូរ​រួម​រស់​យ៉ាង​សប្បាយ​នឹង​ភរិយា​ដែល​អ្នក​ស្រឡាញ់ ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត គឺ​ជីវិត​ឥត​បាន​ការ ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​នៅ​លើ​ផែនដី។ នេះ​ហើយ​ចំណែក​ដែល​អ្នក​ទទួល​នៅ​ក្នុង​ជីវិត ក្នុង​ការ‌ងារ​ដែល​អ្នក​ធ្វើ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ។