សាស្ដា 12:5-7

សាស្ដា 12:5-7 គខប

ពេល​នោះ អ្នក​នឹង​មិន​ហ៊ាន​ឡើង​ទៅ​កាន់​ទី​ខ្ពស់ៗ ហើយ​ក៏​មិន​ហ៊ាន​ធ្វើ​ដំណើរ​ដែរ។ សក់​របស់​អ្នក​នឹង​ស្កូវ​ដូច​ផ្កា​កប្បាស អ្នក​លែង​រហ័ស‌រហួន​ដូច​កណ្ដូប អ្នក​នឹង​លែង​ដឹង​រស‌ជាតិ​អាហារ​ទៀត​ហើយ។ មនុស្ស​លោក​ចេះ​តែ​ឈាន​ទៅ​រក​ទី​លំនៅ​ដែល​ស្ថិត‌ស្ថេរ​រហូត។ ពួក​ស៊ី​ឈ្នួល​យំ​នឹង​ដើរ​ក្រឡឹង​ជុំ‌វិញ​ផ្ទះ​អ្នក រង់‌ចាំ​ពេល​អ្នក​ស្លាប់។ ពេល​នោះ ខ្សែ​ជីវិត​ត្រូវ​ដាច់​ដូច​ជា​ថូ​មាស​បែក ដូច​ក្អម​បែក​នៅ​ប្រភព​ទឹក ឬ​ដូច​រហាត់​យោង​ទឹក​បាក់​ធ្លាក់​ទៅ​ក្នុង​អណ្ដូង។ ពេល​នោះ រូប​កាយ​ដែល​ជា​ធូលី​ដី​នឹង​វិល​ទៅ​ជា​ដី​ដូច​ដើម​វិញ រីឯ​វិញ្ញាណដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ ក៏​នឹង​វិល​ទៅ​កាន់​ព្រះអង្គ​វិញ​ដែរ។