សាស្ដា 1:2-8

សាស្ដា 1:2-8 គខប

សាស្ដា​បាន​ថ្លែង​ថា: អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​ន័យ ឥត​ខ្លឹមសារ និង​ឥត​បាន​ការ។ មនុស្ស​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​នឿយ‌ហត់​នៅ​លើ​ផែនដី តើ​បាន​ប្រយោជន៍​អ្វី? មនុស្ស​មួយ​ជំនាន់​ចាក​ចេញ​ពី​លោក​នេះ​ទៅ មនុស្ស​មួយ​ជំនាន់​ទៀត​ចូល​មក ហើយ​ផែនដី​នៅ​ស្ថិត‌ស្ថេរ​ដដែល។ ព្រះ‌អាទិត្យ​រះ​ឡើង រួច​លិច​ទៅ​វិញ ហើយ​ប្រញាប់​វិល​ត្រឡប់​ទៅ​កន្លែង​ដែល​ត្រូវ​រះ​សា​ជា​ថ្មី។ ខ្យល់​បក់​ទៅ​ទិស​ខាង​ត្បូង ទៅ​ទិស​ខាង​ជើង វិល​ទៅ​វិល​មក បក់​តាម​ទិស​របស់​ខ្លួន​វិញ។ ទន្លេ​ទាំង​ប៉ុន្មាន​ហូរ​ចាក់​ទៅ​ក្នុង​សមុទ្រ តែ​សមុទ្រ​មិន​ចេះ​ពេញ​ឡើយ ហើយ​ទឹក​ទន្លេ​ក៏​វិល​ទៅ​ហូរ​តាម​ផ្លូវ​របស់​វា​វិញ​ដែរ។ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ច្រំ‌ដែលៗ រហូត​ដល់​មនុស្ស​រក​ពាក្យ​មក​ថ្លែង​ពុំ​បាន។ ភ្នែក​សម្លឹង​មើល តែ​មិន​ចេះ​ស្កប់ ត្រចៀក​ត្រង‌ត្រាប់​ស្ដាប់ តែ​មិន​ចេះ​ធុញ‌ទ្រាន់។