ទុតិយកថា 4:5-7

ទុតិយកថា 4:5-7 គខប

អ្នក​រាល់​គ្នា​ឃើញ​ស្រាប់​ហើយ​ថា ខ្ញុំ​បង្រៀន​តាម​ច្បាប់ និង​វិន័យ​ផ្សេងៗ​ដល់​អ្នក​រាល់​គ្នា ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ បាន​បង្គាប់​មក​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់។ អ្នក​រាល់​គ្នា​ត្រូវ​កាន់ ព្រម​ទាំង​ប្រតិបត្តិ​តាម​ច្បាប់ និង​វិន័យ​ទាំង​នោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​ឈ្លាស​វៃ នៅ​ចំពោះ​មុខ​ជាតិ​សាសន៍​នានា។ ពេល​ឮ​អំពី​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន ពួក​គេ​នឹង​ពោល​ថា ប្រជា‌ជាតិ​ដ៏​ធំ​នេះ​ពិត​ជា​មាន​ប្រាជ្ញា​ដ៏​ឈ្លាស​វៃ​មែន!។ តើ​ប្រជា‌ជាតិ​ដ៏​ធំ​ណា​មួយ​មាន​ព្រះ​ដែល​គង់​នៅ​ជិត​គេ ដូច​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​គង់​នៅ​ជិត​យើង គ្រប់​ពេល​យើង​អង្វរ​រក​ព្រះអង្គ?