យើងសំលៀងដាវ និងខាត់វាយ៉ាងរលោង ដើម្បីរកយុត្តិធម៌ ដោយដៃយើងផ្ទាល់ គឺយើងតទល់នឹងបច្ចាមិត្តរបស់យើង ហើយសងសឹកនឹងអស់អ្នកដែលស្អប់យើង។ យើងនឹងធ្វើឲ្យព្រួញរបស់យើង ជោកដោយឈាម ដាវរបស់យើងចាក់ទម្លុះសាច់របស់ខ្មាំងសត្រូវ គ្មានទាហានណាម្នាក់របស់ពួកគេ គេចផុតពីមុខដាវនេះបានឡើយ គឺទាំងអ្នករបួស ទាំងអ្នកជាប់ជាឈ្លើយ នឹងត្រូវវិនាសដូចគ្នា”។ ចូរឲ្យប្រជាជាតិទាំងឡាយអបអរសាទរ ប្រជារាស្ត្ររបស់ព្រះអម្ចាស់! ដ្បិតព្រះអង្គសងសឹកជួសអ្នកបម្រើរបស់ព្រះអង្គ ព្រះអង្គដាក់ទោសបច្ចាមិត្ត។ ព្រះអង្គធ្វើឲ្យទឹកដី និងប្រជារាស្ត្រ របស់ព្រះអង្គរួចផុតពីសៅហ្មង”»។ លោកម៉ូសេ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូន នាំយកព្រះបន្ទូលទាំងប៉ុន្មានដែលមាននៅក្នុងបទចម្រៀងនេះ មកប្រកាសឲ្យប្រជាជនបានឮ។ ពេលលោកម៉ូសេប្រកាសព្រះបន្ទូលទាំងនេះដល់ជនជាតិអ៊ីស្រាអែលទាំងអស់ ចប់សព្វគ្រប់ហើយ លោកមានប្រសាសន៍ទៅគេទៀតថា៖ «ចូរយកចិត្តទុកដាក់នឹងព្រះបន្ទូលទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នានៅថ្ងៃនេះ ហើយប្រៀនប្រដៅកូនចៅរបស់អ្នករាល់គ្នាឲ្យកាន់ និងប្រតិបត្តិតាមព្រះបន្ទូលទាំងអស់ដែលមានចែងក្នុងក្រឹត្យវិន័យនេះ។ ព្រះបន្ទូលទាំងនេះមិនមែនឥតខ្លឹមសារទេ ផ្ទុយទៅវិញ ជាព្រះបន្ទូលដែលផ្ដល់ឲ្យអ្នករាល់គ្នាមានជីវិត និងមានអាយុយឺនយូរនៅក្នុងទឹកដី ដែលអ្នករាល់គ្នានឹងឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់»។
អាន ទុតិយកថា 32
ស្ដាប់នូវ ទុតិយកថា 32
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទុតិយកថា 32:41-47
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ