ពួកគេធ្វើឲ្យព្រះអង្គប្រច័ណ្ឌ ព្រោះពួកគេបែរទៅគោរពព្រះដទៃ ពួកគេធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធ ព្រោះពួកគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើម។ ពួកគេសែនព្រេនអារក្សដែលមិនមែនជាព្រះ ព្រមទាំងសែនព្រេនដល់ព្រះទាំងឡាយ ដែលខ្លួនពុំស្គាល់ គឺជាព្រះថ្មីៗដែលបុព្វបុរសរបស់ខ្លួនពុំធ្លាប់គោរព។ អ្នកបានប្រមាថមាក់ងាយព្រះអង្គ ដែលជាថ្មដា ហើយបានបង្កើតអ្នកមក អ្នកបានបំភ្លេចព្រះជាម្ចាស់ដែលផ្ដល់ជីវិត ឲ្យអ្នក។ ព្រះអម្ចាស់ទតឃើញដូច្នេះ ព្រះអង្គបោះបង់ចោលពួកគេ។ បុត្រធីតារបស់ព្រះអង្គបានធ្វើឲ្យ ព្រះអង្គខ្ញាល់។ ព្រះអង្គក៏មានព្រះបន្ទូលថា៖ «យើងលែងរវីរវល់នឹងពួកគេហើយ យើងមុខជាឃើញថា ពួកគេនឹងក្លាយទៅជាយ៉ាងណា។ ពួកគេជាមនុស្សពាល គ្មាននរណាអាចទុកចិត្តពួកគេឡើយ»។ ពួកគេធ្វើឲ្យយើងមានចិត្តប្រច័ណ្ឌ ដោយសារព្រះក្លែងក្លាយ ពួកគេធ្វើឲ្យយើងខឹង ដោយសារព្រះដែលឥតបានការ។ ដូច្នេះ យើងក៏នឹងធ្វើឲ្យពួកគេប្រច័ណ្ឌ ដោយសារមនុស្សដែលមិនមែនជាប្រជាជន យើងនឹងធ្វើឲ្យពួកគេខឹង ដោយសារប្រជាជាតិដែលមិនដឹងខុសត្រូវ។ ភ្លើងកំហឹងរបស់យើងកំពុងតែឆាបឆេះ រាលដាលរហូតទៅដល់ស្ថានមនុស្សស្លាប់។ ភ្លើងនេះនឹងឆាបឆេះផែនដី និងភោគផលទាំងប៉ុន្មាននៅលើផែនដី ព្រមទាំងឆាបឆេះគ្រឹះរបស់ភ្នំនានាផង។
អាន ទុតិយកថា 32
ស្ដាប់នូវ ទុតិយកថា 32
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទុតិយកថា 32:16-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ