ទុតិយកថា 32:1-7

ទុតិយកថា 32:1-7 គខប

«ផ្ទៃ​មេឃ​អើយ ចូរ​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី ដែល​ខ្ញុំ​នឹង​ថ្លែង! ផែនដី​អើយ ចូរ​ស្ដាប់​ពាក្យ​ដែល​ខ្ញុំ​និយាយ! សូម​ឲ្យ​ដំបូន្មាន​របស់​ខ្ញុំ​ធ្លាក់​ដូច​ទឹក​ភ្លៀង សូម​ឲ្យ​ពាក្យ​សម្ដី​របស់​ខ្ញុំ​ស្រក់​ដូច​សន្សើម ដូច​ភ្លៀង​បង្អុរ​មក​លើ​រុក្ខ‌ជាតិ​ខៀវ​ខ្ចី ឬ​ដូច​ដំណក់​ទឹក​ធ្លាក់​ទៅ​លើ​ស្មៅ ដ្បិត​ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ‌នាម​ព្រះ‌អម្ចាស់! ចូរ​លើក​តម្កើង​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះ​នៃ​យើង! ព្រះអង្គ​ជា​ថ្ម‌ដា ហើយ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ​ល្អ​ឥត​ខ្ចោះ។ មាគ៌ា​របស់​ព្រះអង្គ​សុទ្ធ​តែ​ទៀង​ត្រង់។ ព្រះអង្គ​ជា​ព្រះ​ដ៏​ស្មោះ​ត្រង់ ព្រះអង្គ​មិន​អយុត្តិធម៌​ឡើយ ដ្បិត​ព្រះអង្គ​សុចរិត និង​យុត្តិធម៌។ ព្រះអង្គ​ជ្រាប​ថា អ្នក​រាល់​គ្នា​ក្បត់​ព្រះអង្គ ដោយ​អ្នក​រាល់​គ្នា​មាន​មារយាទ​បែប​នេះ អ្នក​រាល់​គ្នា​មិន​មែន​ជា​បុត្រ‌ធីតា របស់​ព្រះអង្គ​ទៀត​ទេ អ្នក​រាល់​គ្នា​ជា​មនុស្ស​អប្រិយ និង​មាន​ចិត្ត​វៀច​វេរ។ ប្រជា‌ជន​ល្ងី‌ល្ងើ ឥត​ប្រាជ្ញា​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះ ចំពោះ​ព្រះអង្គ ជា​ព្រះ‌បិតា​ដែល​បាន​បង្កើត​អ្នក​មក! ព្រះអង្គ​បាន​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ប្រជា‌ជាតិ​មួយ ព្រម​ទាំង​ពង្រឹង​អ្នក​ឲ្យ​មាំ‌មួន​ទៀត​ផង។ ចូរ​នឹក​ចាំ​ពី​អតីតកាល ចូរ​រិះគិត​អំពី​ឆ្នាំ​នានា​ដែល​កន្លង​ហួស​មក​ហើយ ចូរ​សុំ​ឲ្យ​ឪពុក‌ម្ដាយ និង​ជីដូន‌ជីតា​របស់​អ្នក រៀប​រាប់​អំពី​ហេតុ‌ការណ៍​នៅ​ជំនាន់​មុនៗ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទុតិយកថា 32:1-7

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ