ទុតិយកថា 30:8-10

ទុតិយកថា 30:8-10 គខប

រីឯ​អ្នក​វិញ អ្នក​នឹង​វិល​មក​រក​ព្រះ‌អម្ចាស់ ហើយ​ស្ដាប់​តាម​ព្រះ‌សូរសៀង​របស់​ព្រះអង្គ ព្រម​ទាំង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដូច​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ចម្រុង‌ចម្រើន ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។ ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​កូន​ចៅ​ជា​ច្រើន ហ្វូង​សត្វ​របស់​អ្នក​នឹង​កើន​ចំនួន​ច្រើន​ឡើង ហើយ​ដី​របស់​អ្នក​ក៏​បង្កើត​ភោគ‌ផល​យ៉ាង​ច្រើន​ដែរ ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ប្រទាន​ឲ្យ​អ្នក​មាន​សុភមង្គល ដូច​ដូនតា​របស់​អ្នក។ ក៏​ប៉ុន្តែ អ្នក​ត្រូវ​ស្ដាប់​តាម​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក ដោយ​កាន់​តាម​បទ‌បញ្ជា និង​ច្បាប់​របស់​ព្រះអង្គ ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នៃ​ក្រឹត្យ‌វិន័យ​នេះ ហើយ​ត្រូវ​វិល​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត។