ទុតិយកថា 3:24-27

ទុតិយកថា 3:24-27 គខប

“បពិត្រ​ព្រះ‌ជា‌អម្ចាស់ ព្រះអង្គ​បាន​ចាប់​ផ្ដើម​បង្ហាញ​ឲ្យ​អ្នក​បម្រើ​របស់​ព្រះអង្គ​ឃើញ​ភាព​ឧត្ដុង្គ‌ឧត្ដម និង​ឫទ្ធិ​បារមី​របស់​ព្រះអង្គ ដ្បិត​គ្មាន​ព្រះ​ណា​នៅ​លើ​មេឃ ឬ​នៅ​លើ​ផែនដី អាច​សម្តែង​ការ​អស្ចារ្យ និង​ឫទ្ធិ‌បាដិ‌ហារិយ៍ ដូច​ព្រះអង្គ​ទេ។ សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​ឆ្លង​ទៅ​មើល​ស្រុក​ដ៏​ល្អ នៅ​ត្រើយ​ខាង​លិច​ទន្លេ​យ័រដាន់ ព្រម​ទាំង​ភ្នំ​ដ៏​ស្អាតៗ និង​ព្រៃ​លីបង់​ផង”។ ក៏​ប៉ុន្តែ ព្រោះ​តែ​អ្នក​រាល់​គ្នា ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ខ្ញុំ ព្រះអង្គ​ពុំ​អនុញ្ញាត​តាម​ពាក្យ​ទូល​សូម​របស់​ខ្ញុំ​ទេ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ប៉ុណ្ណឹង​បាន​ហើយ មិន​បាច់​និយាយ​ជា​មួយ​យើង​ពី​រឿង​នេះ​ទៀត​ទេ។ ចូរ​ឡើង​ទៅ​លើ​ភ្នំ​ពីសកា ហើយ​ក្រឡេក​មើល​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង ទិស​ខាង​ត្បូង និង​ទិស​ខាង​កើត។ អ្នក​មើល​ឃើញ​ស្រុក​នោះ តែ​អ្នក​មិន​អាច​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ចូល​ទៅ​ឡើយ។