ទុតិយកថា 28:12-14

ទុតិយកថា 28:12-14 គខប

ព្រះ‌អម្ចាស់​នឹង​បើក​ផ្ទៃ​មេឃ បង្អុរ​ភ្លៀង​ចុះ​មក​ស្រោច​ស្រព​ទឹក​ដី​របស់​អ្នក តាម​រដូវ​កាល ដើម្បី​ប្រទាន​ពរ​ដល់​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ធ្វើ។ អ្នក​នឹង​ឲ្យ​ទ្រព្យ​ដល់​ប្រជា‌ជាតិ​ជា​ច្រើន​ខ្ចី តែ​អ្នក​មិន​ខ្ចី​ពី​គេ​ឡើយ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ថ្កុំ‌ថ្កើង​ជាង​គេ គឺ​មិន​មែន​អន់​ជាង​គេ​ទេ អ្នក​នឹង​ទទួល​កិត្តិយស​ខ្ពង់‌ខ្ពស់​ជានិច្ច គឺ​មិន​ចុះ​ឱន​ថយ​ឡើយ។ ប៉ុន្តែ អ្នក​ត្រូវ​ស្ដាប់​បង្គាប់ ហើយ​កាន់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ។ មិន​ត្រូវ​ងាក​ទៅ​ឆ្វេង ទៅ​ស្ដាំ ឆ្ងាយ​ពី​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ ហើយ​បែរ​ទៅ​ជំពាក់​ចិត្ត និង​គោរព​ថ្វាយ‌បង្គំ​ព្រះ​ឯ​ទៀតៗ​ឡើយ»