ទុតិយកថា 21:18-21
ទុតិយកថា 21:18-21 គខប
«ប្រសិនបើបុរសម្នាក់មានកូនរឹងរូសបះបោរ មិនស្ដាប់បង្គាប់ឪពុកម្ដាយ ទោះបីឪពុកម្ដាយវាយប្រដៅ ក៏វានៅតែមិនស្ដាប់បង្គាប់ដដែល ឪពុកម្ដាយត្រូវចាប់វានាំទៅជួបពួកព្រឹទ្ធាចារ្យ*របស់ទីក្រុង នៅកន្លែងដែលគេកាត់ក្ដី។ ឪពុកម្ដាយពោលទៅកាន់ពួកព្រឹទ្ធាចារ្យរបស់ទីក្រុងថា “កូនប្រុសរបស់យើងខ្ញុំនេះជាមនុស្សរឹងរូស ហើយបះបោរមិនស្ដាប់បង្គាប់យើងខ្ញុំទេ។ វាជាមនុស្សខិលខូចជាមនុស្សប្រមឹក”។ ប្រជាជនទាំងអស់នៅក្នុងទីក្រុងត្រូវយកដុំថ្មគប់សម្លាប់កូននោះ។ ធ្វើដូច្នេះ អ្នកលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នក។ ជនជាតិអ៊ីស្រាអែលទាំងមូលដឹងរឿងនេះ ហើយគេនឹងភ័យខ្លាច»។


