ទុតិយកថា 15:7-11

ទុតិយកថា 15:7-11 គខប

ក្នុង​បណ្ដា​ក្រុង​នៃ​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ ប្រសិន​បើ​មាន​បងប្អូន​ខ្លះ​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ មិន​ត្រូវ​មាន​ចិត្ត​កំណាញ់ ឥត​រវី‌រវល់​ជួយ​បងប្អូន​ដែល​ក្រ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ត្រូវ​ជួយ​គាត់ ដោយ​ឲ្យ​ខ្ចី​ប្រាក់​តាម​ចំនួន​ដែល​គាត់​ត្រូវ​ការ។ ចូរ​ប្រយ័ត្ន មិន​ត្រូវ​មាន​ចិត្ត​អាក្រក់ ដោយ​គិត​ថា ឆ្នាំ​ទី​ប្រាំ‌ពីរ​ជា​ឆ្នាំ​ដែល​ត្រូវ​លុប​បំណុល​កាន់​តែ​ខិត​ជិត ហើយ​អ្នក​ក៏​គ្មាន​ចិត្ត​មេត្តា​ដល់​បងប្អូន​ដែល​ក្រ​នោះ គឺ​មិន​ជួយ​អ្វី​ទាំង​អស់។ ពេល​គាត់​ទូល​ព្រះ‌អម្ចាស់ ចោទ​ប្រកាន់​អ្នក នោះ​អ្នក​មុខ​ជា​មាន​បាប​មិន​ខាន។ ចូរ​ជូន​ប្រាក់​ទៅ​គាត់​ដោយ​មិន​ទើស‌ទាល់ ដ្បិត​ធ្វើ​ដូច្នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។ នៅ​ក្នុង​ស្រុក​តែងតែ​មាន​អ្នក​ក្រ​ជានិច្ច ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក ឲ្យ​មាន​ចិត្ត​ទូលាយ​ដល់​បងប្អូន​របស់​អ្នក ដែល​ក្រីក្រ កម្សត់ ទុគ៌ត នៅ​ក្នុង​ស្រុក»។