ចូរប្រយ័ត្ន កុំបណ្ដោយឲ្យចិត្តរបស់អ្នករាល់គ្នាវង្វេងចេញពីព្រះអម្ចាស់ ទៅគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះដទៃឡើយ។ បើមិនដូច្នេះទេ ព្រះអម្ចាស់មុខជាព្រះពិរោធទាស់នឹងអ្នករាល់គ្នា ព្រះអង្គនឹងបង្ខាំងមេឃ មិនឲ្យបង្អុរភ្លៀង រីឯដីក៏មិនបង្កើតភោគផល ហើយអ្នករាល់គ្នាមុខជាត្រូវវិនាសយ៉ាងឆាប់ៗ នៅក្នុងស្រុកដ៏ល្អដែលព្រះអម្ចាស់ប្រទានមកអ្នករាល់គ្នា។ ត្រូវទុកឲ្យព្រះបន្ទូលដែលខ្ញុំថ្លែងប្រាប់ដក់នៅក្នុងចិត្ត ក្នុងគំនិតរបស់អ្នករាល់គ្នាជានិច្ច។ ត្រូវចងព្រះបន្ទូលទាំងនេះជាសញ្ញា ជាប់នៅដៃ ហើយដាក់នៅលើថ្ងាសរបស់អ្នករាល់គ្នា។ ចូរបង្រៀនកូនចៅរបស់អ្នករាល់គ្នាអំពីព្រះបន្ទូលនេះ គឺត្រូវនិយាយឲ្យវាស្ដាប់ ពេលអ្នកនៅផ្ទះ ពេលអ្នកធ្វើដំណើរ ពេលអ្នកចូលដំណេក និងពេលក្រោកពីដំណេក។ ចូរសរសេរព្រះបន្ទូលនេះនៅលើក្របទ្វារផ្ទះរបស់អ្នក និងលើក្លោងទ្វារក្រុង។ ធ្វើដូច្នេះ អ្នករាល់គ្នា ព្រមទាំងកូនចៅរបស់អ្នករាល់គ្នានឹងមានអាយុវែង ក្នុងស្រុកដែលព្រះអម្ចាស់សន្យាយ៉ាងម៉ឺងម៉ាត់ថា ប្រគល់ឲ្យបុព្វបុរសរបស់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងមានអាយុវែង ដូចផ្ទៃមេឃស្ថិតនៅលើផែនដី។ ប្រសិនបើអ្នករាល់គ្នាកាន់ និងប្រតិបត្តិតាមយ៉ាងដិតដល់ នូវបទបញ្ជាទាំងប៉ុន្មានដែលខ្ញុំប្រគល់ឲ្យ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រមទាំងដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះអង្គ ហើយជំពាក់ចិត្តលើព្រះអង្គ ព្រះអម្ចាស់នឹងបណ្ដេញប្រជាជាតិទាំងនេះចេញពីមុខអ្នករាល់គ្នា អ្នករាល់គ្នានឹងចាប់យកស្រុករបស់ប្រជាជាតិនានា ដែលមានគ្នាច្រើន និងមានកម្លាំងខ្លាំងជាងអ្នករាល់គ្នាមកធ្វើជាកម្មសិទ្ធិ។ អ្នករាល់គ្នាដាក់ជើងលើកន្លែងណា ដីកន្លែងនោះនឹងបានទៅជាកម្មសិទ្ធិរបស់អ្នករាល់គ្នា។ ព្រំប្រទល់របស់អ្នករាល់គ្នាលាតសន្ធឹងចាប់ពីវាលរហោស្ថាន រហូតដល់ស្រុកលីបង់ និងពីទន្លេអឺប្រាតរហូតដល់សមុទ្រមេឌីទែរ៉ាណេ។ គ្មាននរណាម្នាក់អាចតទល់នឹងអ្នករាល់គ្នាឡើយ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នឹងធ្វើឲ្យប្រជាជននៅក្នុងស្រុកទាំងប៉ុន្មាន ដែលអ្នករាល់គ្នាឆ្លងកាត់ ភិតភ័យ និងកោតខ្លាចអ្នករាល់គ្នា ដូចព្រះអង្គមានព្រះបន្ទូលសន្យា។
អាន ទុតិយកថា 11
ស្ដាប់នូវ ទុតិយកថា 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទុតិយកថា 11:16-25
20 ថ្ងៃ។
ចោទិយកថាសង្ខេបច្បាប់ល្អរបស់ព្រះ ហើយបង្រៀនថាការស្តាប់បង្គាប់គឺជាការឆ្លើយតបរបស់យើងចំពោះសេចក្ដីស្រឡាញ់របស់ទ្រង់។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមចោទិយកថា នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ