«បន្ទាប់មក យើងចាកចេញពីភ្នំហោរែបឆ្លងកាត់វាលរហោស្ថានទាំងមូលនេះ ជាវាលរហោស្ថានដ៏ធំគួរឲ្យស្ញែងខ្លាច ដូចអ្នករាល់គ្នាឃើញស្រាប់ហើយ។ យើងធ្វើដំណើរឆ្ពោះទៅភ្នំរបស់ជនជាតិអាម៉ូរី ដូចព្រះអម្ចាស់ជាព្រះនៃយើងបានបង្គាប់។ ពេលមកដល់កាដេស-បារនា ខ្ញុំបានប្រាប់អ្នករាល់គ្នាថា: “អ្នករាល់គ្នាមកដល់ភ្នំរបស់ជនជាតិអាម៉ូរី ដែលព្រះអម្ចាស់ ជាព្រះនៃយើង ប្រទានមកយើង។ មើល៍ព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ស្រុកនេះឲ្យអ្នកហើយ ចូរឡើងទៅកាន់កាប់តាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះរបស់បុព្វបុរសអ្នក បានសន្យាចំពោះអ្នក កុំភ័យខ្លាច ឬតក់ស្លុតឡើយ!”។ ពេលនោះ អ្នករាល់គ្នាបានចូលមកជិតខ្ញុំ ហើយប្រាប់ថា: “សូមចាត់មនុស្សឲ្យទៅមុនពួកយើង ដើម្បីពិនិត្យមើលស្រុក រួចរាយការណ៍ប្រាប់យើងខ្ញុំអំពីស្ថានភាពផ្លូវ និងក្រុងនានាដែលយើងខ្ញុំត្រូវធ្វើដំណើរទៅ”។ ខ្ញុំយល់ឃើញថាគំនិតនោះល្អ ខ្ញុំក៏ចាត់មនុស្សដប់ពីរនាក់ ក្នុងចំណោមអ្នករាល់គ្នា គឺម្នាក់តំណាងកុលសម្ព័ន្ធមួយឲ្យទៅ។ ពួកគេក៏នាំគ្នាចេញដំណើរតម្រង់ទៅតំបន់ភ្នំ រហូតដល់ជ្រលងភ្នំអែសកុល រួចពិនិត្យមើលស្រុក។ ពួកគេបាននាំយកផ្លែឈើពីស្រុកនោះមកបង្ហាញពួកយើង និងរាយការណ៍ប្រាប់ពួកយើងថា: “ស្រុកដែលព្រះអម្ចាស់ ជាព្រះនៃយើង ប្រទានមកយើង ជាស្រុកល្អណាស់”។ ក៏ប៉ុន្តែ អ្នករាល់គ្នាពុំព្រមឡើងទៅស្រុកនោះទេ អ្នករាល់គ្នាបះបោរប្រឆាំងនឹងបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា អ្នករាល់គ្នារអ៊ូរទាំក្នុងតង់ត៍របស់អ្នករាល់គ្នា ដោយពោលថា “ព្រះអម្ចាស់ស្អប់ពួកយើងហើយ បានជាព្រះអង្គនាំពួកយើងចេញពីស្រុកអេស៊ីប ដើម្បីប្រគល់ពួកយើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិអាម៉ូរី និងកម្ទេចពួកយើង។ តើឲ្យយើងខ្ញុំឡើងទៅណា? ពួកយើងគ្មានទឹកចិត្តនឹងឡើងទៅស្រុកនោះទេ ដ្បិតបងប្អូនរបស់យើងខ្ញុំរាយការណ៍ប្រាប់ពួកយើង ថាប្រជាជននៅស្រុកនោះខ្លាំងពូកែ ហើយមានមាឌធំជាងពួកយើង។ រីឯក្រុងរបស់ពួកគេជាក្រុងធំៗ និងមានកំពែងខ្ពស់កប់ពពក។ ពួកយើងក៏បានឃើញកូនចៅអណាក់ នៅស្រុកនោះដែរ”។
អាន ទុតិយកថា 1
ស្ដាប់នូវ ទុតិយកថា 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទុតិយកថា 1:19-28
20 ថ្ងៃ។
ចោទិយកថាសង្ខេបច្បាប់ល្អរបស់ព្រះ ហើយបង្រៀនថាការស្តាប់បង្គាប់គឺជាការឆ្លើយតបរបស់យើងចំពោះសេចក្ដីស្រឡាញ់របស់ទ្រង់។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមចោទិយកថា នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ