ខ្ញុំក៏បានជ្រើសរើសមេដឹកនាំពីក្នុងកុលសម្ព័ន្ធរបស់អ្នករាល់គ្នា គឺមនុស្សដែលមានប្រាជ្ញា និងមានកេរ្តិ៍ឈ្មោះល្អ តែងតាំងឲ្យធ្វើជាមេដឹកនាំលើមួយពាន់នាក់ មេដឹកនាំលើមួយរយនាក់ មេដឹកនាំលើហាសិបនាក់ និងមេដឹកនាំលើដប់នាក់ ព្រមទាំងឲ្យមានពួកតំរួតមើលខុសត្រូវលើកុលសម្ព័ន្ធរបស់អ្នករាល់គ្នា។ នៅគ្រានោះ ខ្ញុំបានបញ្ជាដល់ពួកចៅក្រមរបស់អ្នករាល់គ្នាថា “ចូរយកចិត្តទុកដាក់ស្ដាប់បងប្អូនរបស់អ្នករាល់គ្នា នៅពេលពួកគេមានរឿងរ៉ាវជាមួយជនរួមជាតិរបស់ខ្លួន ឬជាមួយជនបរទេស ត្រូវកាត់ក្ដីឲ្យពួកគេម្នាក់ៗដោយយុត្តិធម៌។ ក្នុងការកាត់ក្ដីកុំរើសមុខនរណាឡើយ គឺអ្នករាល់គ្នាត្រូវស្ដាប់អ្នកតូចក៏ដូចអ្នកធំដែរ កុំខ្លាចនរណាឲ្យសោះ ដ្បិតការវិនិច្ឆ័យស្ថិតនៅលើព្រះជាម្ចាស់។ ប្រសិនបើរឿងរ៉ាវនោះពិបាកកាត់ក្ដីពេក ចូរបញ្ជូនមកខ្ញុំចុះ ដើម្បីឲ្យខ្ញុំពិនិត្យមើល”។
អាន ទុតិយកថា 1
ស្ដាប់នូវ ទុតិយកថា 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទុតិយកថា 1:15-17
20 ថ្ងៃ។
ចោទិយកថាសង្ខេបច្បាប់ល្អរបស់ព្រះ ហើយបង្រៀនថាការស្តាប់បង្គាប់គឺជាការឆ្លើយតបរបស់យើងចំពោះសេចក្ដីស្រឡាញ់របស់ទ្រង់។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមចោទិយកថា នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ