កូឡូស 2:9-15

កូឡូស 2:9-15 គខប

ដ្បិត​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌ជា‌ម្ចាស់​ស្ថិត​នៅ​យ៉ាង​ពោរ‌ពេញ​ក្នុង​រូប​កាយ​ព្រះ‌គ្រិស្ត។ រីឯ​បងប្អូន​ក៏​បាន​ពោរ‌ពេញ​ដូច្នោះ​ដែរ ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ត ដែល​ជា​ម្ចាស់​លើ​វត្ថុ​ស័ក្ដិ‌សិទ្ធិ និង​លើ​អ្វីៗ​ទាំង​អស់​ដែល​មាន​អំណាច។ ក្នុង​អង្គ​ព្រះ‌គ្រិស្ត បងប្អូន​ក៏​បាន​ទទួល​ពិធី​កាត់​ស្បែក*​ដែរ តែ​មិន​មែន​ដោយ​ដៃ​មនុស្ស​ទេ គឺ​បងប្អូន​បាន​ទទួល​ពិធី​កាត់​ស្បែក​តាម​របៀប​ព្រះ‌គ្រិស្ត ដោយ​ដោះ​រូប​កាយ​ដែល​ជាប់​និស្ស័យ​លោកីយ៍​នេះ​ចេញ។ ពេល​បងប្អូន​ទទួល​ពិធី​ជ្រមុជ​ទឹក* បងប្អូន​ត្រូវ​កប់​ក្នុង​ផ្នូរ​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ហើយ​ដោយ​បងប្អូន​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ត បងប្អូន​ក៏​មាន​ជីវិត​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះអង្គ​ដែរ ព្រោះ​បងប្អូន​មាន​ជំនឿ​លើ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រោស​ព្រះ‌គ្រិស្ត​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ពី​ដើម បងប្អូន​បាន​ស្លាប់​មក​ពី​កំហុស​របស់​បងប្អូន និង​មក​ពី​បងប្អូន​ពុំ​បាន​ទទួល​ពិធី​កាត់​ស្បែក​ខាង​រូប​កាយ​ មែន តែ​ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​បងប្អូន​មាន​ជីវិត​រួម​ជា​មួយ​ព្រះ‌គ្រិស្ត។ ព្រះអង្គ​បាន​លើក‌លែង​ទោស​ទាំង​ប៉ុន្មាន របស់​យើង។ ព្រះអង្គ​បាន​លុប​បញ្ជី​ដែល​ចោទ​ប្រកាន់ ទាស់​នឹង​យើង​ ​តាម​វិន័យ​នោះ​ចោល។ ព្រះអង្គ​បាន​ដក​បញ្ជី​នេះ​ចេញ ដោយ​យក​ទៅ​បោះ​ភ្ជាប់​នឹង​ឈើ‌ឆ្កាង។ ព្រះអង្គ​បាន​ដក​ឫទ្ធិ​ចេញ​ពី​វត្ថុ​ស័ក្ដិ‌សិទ្ធិ និង​ពី​អ្វីៗ​ដែល​មាន​អំណាច គឺ​ព្រះអង្គ​បាន​បំបាក់​មុខ​ពួក​វា​ជា​សាធារណៈ ទាំង​នាំ​វា​ទៅ​ជា​ឈ្លើយ ក្នុង​ពេល​ហែ​ក្បួន​ជ័យ‌ជម្នះ​របស់​ព្រះអង្គ​ ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង កូឡូស 2:9-15

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ