កូឡូស 2:16-19

កូឡូស 2:16-19 គខប

ហេតុ​នេះ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ថ្កោល​ទោស​បងប្អូន​អំពី​រឿង​ចំណី​អាហារ ភេសជ្ជៈ ឬ​អំពី​រឿង​បុណ្យ​ទាន បុណ្យ​ចូល​ខែ និង​ថ្ងៃ​សប្ប័ទ*​នោះ​ឡើយ។ ការ​ទាំង​អស់​នេះ​គ្រាន់​តែ​ជា​ស្រមោល​នៃ​អ្វីៗ​ដែល​នឹង​កើត​មាន​នៅ​អនាគត‌កាល​ប៉ុណ្ណោះ រីឯ​អ្វីៗ​ដែល​ពិត​វិញ គឺ​ព្រះ‌គ្រិស្ត។ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​មក​បង្វែរ​បងប្អូន​ចេញ​ពី​រង្វាន់​ដែល​បងប្អូន​ត្រូវ​ទទួល ដោយ​ធ្វើ​ឫក​ជា​ដាក់​ខ្លួន ឬ​គោរព​ទេវតា*​នោះ​ឡើយ។ ជន​បែប​នេះ​តែង​យក​ការ​និមិត្ត​ឃើញ​របស់​ខ្លួន​មក​ធ្វើ​ជា​ទី​សំអាង ហើយ​គេ​អួត​បំប៉ោង​ឥត​បាន​ការ​តាម​គំនិត​លោកីយ៍។ គេ​មិន​នៅ​ជាប់​ជា​មួយ​ព្រះ‌គ្រិស្ត​ជា​ព្រះ‌សិរសា​ទេ គឺ​ព្រះ‌សិរសា​នេះ​ហើយ ដែល​ផ្គត់‌ផ្គង់​ឲ្យ​ព្រះ‌កាយ​ទាំង​មូល​ត‌ភ្ជាប់​គ្នា​ដោយ​សន្លាក់​ឆ្អឹង និង​សរសៃ ព្រម​ទាំង​ចម្រើន​ឡើង តាម​តែ​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ។