កូឡូស 1:18-20

កូឡូស 1:18-20 គខប

ព្រះអង្គ​ជា​សិរសា​នៃ​ព្រះ‌កាយ​របស់​ព្រះអង្គ គឺ​ក្រុម‌ជំនុំ* ព្រះអង្គ​ជា​ដើម​កំណើត​នៃ​អ្វីៗ​ទាំង​អស់។ ក្នុង​ចំណោម​មនុស្ស​ស្លាប់​ទាំង​អស់ ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​ ដើម្បី​ធ្វើ​ជា​ប្រមុខ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់ ដ្បិត​ព្រះ‌ជា‌ម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះអង្គ ស្ថិត​នៅ​ក្នុង​ព្រះ‌គ្រិស្ត។ ព្រះ‌ជា‌ម្ចាស់​បាន​សម្រុះ‌សម្រួល​អ្វីៗ​ទាំង​អស់ នៅ​លើ​ផែនដី និង​នៅ​ស្ថាន​បរម‌សុខ ឲ្យ​ជា​នា​នឹង​ព្រះអង្គ​វិញ ដោយ‌សារ​ព្រះ‌គ្រិស្ត និង​សម្រាប់​ព្រះ‌គ្រិស្ត គឺ​ព្រះ‌ជា‌ម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​សន្តិ‌ភាព ដោយ​ព្រះ‌បុត្រា​បង្ហូរ​ព្រះ‌លោហិត នៅ​លើ​ឈើ​ឆ្កាង។