អេម៉ុស ពាក្យលំនាំ
ពាក្យលំនាំ
នៅឆ្នាំប្រហែលជា៧៦០ មុនគ.ស. ព្យាការីអេម៉ុសចាកចេញពីភូមិរបស់លោក ដែលស្ថិតនៅក្នុងទឹកដីយូដា (រាជាណាចក្រខាងត្បូង) ធ្វើដំណើរទៅដល់កន្លែងសក្ការៈនៅបេតអែល ក្នុងទឹកដីអ៊ីស្រាអែល (រាជាណាចក្រខាងជើង) ហើយប្រកាសព្រះបន្ទូលស្ដីប្រដៅប្រជាជននៅរាជាណាចក្រខាងជើង។
គ្រានោះ គឺនៅរជ្ជកាលព្រះបាទយេរ៉ូបោមទី២ (៧៨៧-៧៤៧មុនគ.ស.) រាជាណាចក្រអ៊ីស្រាអែលបានស្ងប់សង្គ្រាមជាមួយស្រុកស៊ីរី ហើយស្រុកទេសកំពុងតែចម្រុងចម្រើនឡើងវិញ រីឯស្ថានភាពសាសនាក៏នៅល្អដែរ ស្រាប់តែព្យាការីអេម៉ុសមកដល់ ប្រកាសថា រាជាណាចក្រនេះនឹងត្រូវរលាយនៅពេលខាងមុខ។
មនុស្សម្នាក់ៗ និងជាតិសាសន៍នីមួយៗត្រូវតែរស់នៅ ដោយមានសិទ្ធិសេរីភាពដូចគ្នា ហេតុនេះហើយបានជាព្រះជាម្ចាស់តាក់តែងឲ្យមានច្បាប់ មានវិន័យ។ ប៉ុន្តែ ច្បាប់នេះត្រូវអ្នកដែលមានកម្លាំង មានអំណាចជាន់ឈ្លី ដោយរំលោភលើសិទ្ធិរបស់អ្នកដែលទន់ខ្សោយជាងខ្លួន។ ព្រះជាម្ចាស់តែងតែគាំទ្រអ្នកទន់ខ្សោយជានិច្ច។ ព្យាការីអេម៉ុសបាននាំយកព្រះបន្ទូលមករំឭកដាស់តឿន និងបន្ទោសអ្នកស្រុកអ៊ីស្រាអែល (ជាពិសេស និមិត្តហេតុដែលលោកបានឃើញនៅចំពូក ៧ ដល់ ៩)។ ប៉ុន្តែ ពួកគេមិនស្ដាប់លោកឡើយ គឺបែរជានាំគ្នាដេញលោកចេញពីស្រុកអ៊ីស្រាអែលយ៉ាងឆាប់ៗ (៧.១០-១៧)។
យើងអាចចែកកណ្ឌគម្ពីរនេះជាបីផ្នែកដូចតទៅ:
• ចំពូក ១-២. ព្រះជាម្ចាស់ស្ដីបន្ទោសស្រុកអ៊ីស្រាអែល និងនគរជិតខាង។
• ចំពូក ៣-៦. ប្រជារាស្ត្រអ៊ីស្រាអែលប្រព្រឹត្តខុសចំពោះព្រះជាម្ចាស់។
• ចំពូក ៧-៩. និមិត្តហេតុអស្ចារ្យប្រាំជានិមិត្តរូបនៃអន្តរាគមន៍របស់ព្រះជាម្ចាស់ នៅពេលខាងមុខ។
ទើបបានជ្រើសរើសហើយ៖
អេម៉ុស ពាក្យលំនាំ: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.