កិច្ចការ 1:1-3

កិច្ចការ 1:1-3 គខប

សូម​ជម្រាប​មក​ឯក​ឧត្ដម​ថេវ‌ភីល សូម​ជ្រាប! ក្នុង​សៀវភៅ​ទី​មួយ​របស់​ខ្ញុំ ខ្ញុំ​បាន​រៀប​រាប់​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេស៊ូ​បាន​ធ្វើ និង​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​បង្រៀន តាំង​ពី​ដើម​រៀង​មក រហូត​ដល់​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​លើក​ព្រះអង្គ​ឡើង​ទៅ​ស្ថាន​បរម‌សុខ* គឺ​បន្ទាប់​ពី​ព្រះអង្គ​បាន​ផ្ដែ‌ផ្ដាំ​តាម​រយៈ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ដល់​ក្រុម​សាវ័ក*​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស។ ក្រោយ​ពេល​រង​ទុក្ខ​លំបាក​រួច​ហើយ ព្រះ‌យេស៊ូ​បាន​បង្ហាញ​ព្រះអង្គ តាម​របៀប​ផ្សេងៗ​ឲ្យ​សាវ័ក​ទាំង​នោះ​ឃើញ​ថា​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ពិត​ប្រាកដ​មែន។ ព្រះអង្គ​បាន​ឲ្យ​គេ​ឃើញ​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ ព្រម​ទាំង​មាន​ព្រះ‌បន្ទូល​អំពី​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ផង។