២ ធីម៉ូថេ 4:6-8

២ ធីម៉ូថេ 4:6-8 គខប

រីឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​បូជា​ជីវិត​រួច​ស្រេច​ហើយ ហើយ​ក៏​ដល់​ពេល​កំណត់ ដែល​ខ្ញុំ​ត្រូវ​ចាក​ចេញ​ពី​លោក​នេះ​ដែរ។ ខ្ញុំ​បាន​ពុះ‌ពារ​តយុទ្ធ​ល្អ​ប្រសើរ ខ្ញុំ​បាន​រត់​ដល់​ទី‌ដៅ ហើយ​ខ្ញុំ​នៅ​តែ​កាន់​ជំនឿ​ជាប់​ដដែល។ ឥឡូវ​នេះ ព្រះ‌អម្ចាស់​ជា​ចៅ‌ក្រម​ដ៏​សុចរិត​បាន​បម្រុង​ភួង​ជ័យ​នៃ​សេចក្ដី​សុចរិត​ទុក​សម្រាប់​ខ្ញុំ ហើយ​ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​ខ្ញុំ នៅ​ថ្ងៃ​ដែល​ព្រះអង្គ​យាង​មក ព្រះអង្គ​មិន​ត្រឹម​តែ​ប្រទាន​ឲ្យ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ គឺ​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​មាន​ចិត្ត​ស្រឡាញ់ ទន្ទឹង​រង់‌ចាំ​ព្រះអង្គ​យាង​មក​យ៉ាង​ឱឡា‌រិក​នោះ​ដែរ។