ព្រះបាទដាវីឌបានដាក់ទេសាភិបាលឲ្យត្រួតត្រាលើស្រុកស៊ីរី ជនជាតិស៊ីរីក៏ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ ហើយត្រូវថ្វាយសួយសារអាករផង។ ព្រះអម្ចាស់ប្រទានឲ្យព្រះបាទដាវីឌមានជ័យជម្នះ នៅគ្រប់កន្លែងដែលស្ដេចយាងទៅ។ ព្រះបាទដាវីឌរឹបអូសខែលមាសពីពួកបរិវាររបស់ព្រះបាទហាដារេស៊ើរ ហើយនាំយកមកក្រុងយេរូសាឡឹម។ ព្រះបាទដាវីឌក៏រឹបអូសយកលង្ហិនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុងបេថាស និងក្រុងបេរ៉ូថាយ ដែលជាក្រុងរបស់ព្រះបាទហាដារេស៊ើរ។ កាលព្រះបាទថូអ៊ី ជាស្ដេចក្រុងហាម៉ាត់ជ្រាបថា ព្រះបាទដាវីឌបានវាយឈ្នះកងទ័ពទាំងមូលរបស់ព្រះបាទហាដារេស៊ើរ ទ្រង់ក៏ចាត់សម្ដេចយ៉ូរ៉ាម ជាបុត្រ ឲ្យចូលមកគាល់ព្រះបាទដាវីឌ និងអបអរសាទរចំពោះជ័យជម្នះលើព្រះបាទហាដារេស៊ើរ ព្រោះព្រះបាទថូអ៊ីធ្វើសឹកសង្គ្រាមជាមួយព្រះបាទហាដារេស៊ើរដែរ។ សម្ដេចយ៉ូរ៉ាមនាំយកវត្ថុធ្វើអំពីមាស ប្រាក់ និងលង្ហិនមកថ្វាយព្រះបាទដាវីឌ។ ព្រះបាទដាវីឌយកវត្ថុទាំងនោះទៅថ្វាយព្រះអម្ចាស់ ដូចស្ដេចថ្វាយមាស ប្រាក់ យកបានពីប្រជាជាតិទាំងប៉ុន្មានដែលស្ដេចវាយឈ្នះដែរ គឺជនជាតិស៊ីរី ជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិភីលីស្ទីន និងជនជាតិអាម៉ាឡេក។ ព្រះបាទដាវីឌក៏យកជយភណ្ឌដែលរឹបអូសបានពីព្រះបាទហាដារេស៊ើរ ជាបុត្ររបស់ព្រះបាទរេហូប ស្ដេចស្រុកសូបា ទៅថ្វាយព្រះអម្ចាស់ដែរ។ ពេលព្រះបាទដាវីឌវិលមកពីច្បាំងឈ្នះជនជាតិស៊ីរីវិញ ទ្រង់ប្រហារជនជាតិអេដុមអស់មួយម៉ឺនប្រាំបីពាន់នាក់ នៅជ្រលងភ្នំអំបិល ដែលធ្វើឲ្យកិត្តិនាមរបស់ស្ដេចរឹតតែល្បីល្បាញថែមទៀត។ ព្រះបាទដាវីឌបានដាក់ទេសាភិបាលឲ្យត្រួតត្រាលើស្រុកអេដុមទាំងមូល ហើយជនជាតិអេដុមក៏ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ។ ព្រះអម្ចាស់ប្រទានឲ្យព្រះបាទដាវីឌមានជ័យជម្នះនៅគ្រប់កន្លែងដែលស្ដេចយាងទៅ។ ព្រះបាទដាវីឌសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល ទ្រង់គ្រប់គ្រងលើប្រជារាស្ត្រ ដោយសុចរិត និងយុត្តិធម៌។ លោកយ៉ូអាប់ កូនរបស់អ្នកស្រីសេរូយ៉ា មានមុខងារជាមេបញ្ជាការកងទ័ព។ លោកយេហូសាផាត កូនរបស់លោកអហ៊ីលូដ ជាអ្នកនាំពាក្យរបស់ស្ដេច។ លោកសាដុកជាកូនរបស់លោកអហ៊ីទូប និងលោកអហ៊ីមាឡេកជាកូនរបស់លោកអបៀថើរ មានមុខងារជាបូជាចារ្យ*។
អាន ២ សាំយូអែល 8
ស្ដាប់នូវ ២ សាំយូអែល 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ សាំយូអែល 8:6-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ