ព្រះអម្ចាស់បានប្រព្រឹត្តចំពោះខ្ញុំ ស្របតាមសេចក្ដីសុចរិតរបស់ខ្ញុំ ព្រះអង្គតបស្នងមកខ្ញុំវិញ ស្របតាមអំពើបរិសុទ្ធដែលខ្ញុំបានប្រព្រឹត្តដែរ ដ្បិតខ្ញុំបានប្រតិបត្តិតាមមាគ៌ារបស់ព្រះអម្ចាស់ ហើយខ្ញុំមិនឃ្លាតចេញពីព្រះរបស់ខ្ញុំ ដោយប្រព្រឹត្តអំពើអាក្រក់នោះឡើយ។ ខ្ញុំបានប្រព្រឹត្តតាមវិន័យទាំងប៉ុន្មាន របស់ព្រះអង្គ ខ្ញុំមិនបំពានលើច្បាប់របស់ព្រះអង្គទេ។ ព្រះអង្គជ្រាបថាខ្ញុំគ្មានសៅហ្មង ហើយខ្ញុំបានប្រុងប្រយ័ត្នខ្លួន មិនឲ្យមានកំហុសឡើយ។ ហេតុនេះ ព្រះអម្ចាស់ប្រោសប្រណីដល់ខ្ញុំ ស្របតាមអំពើសុចរិតដែលខ្ញុំបានប្រព្រឹត្ត ព្រោះព្រះអង្គឈ្វេងយល់ថាខ្ញុំប្រព្រឹត្ត អំពើបរិសុទ្ធ។ ព្រះអម្ចាស់អើយ ព្រះអង្គសម្តែងព្រះហឫទ័យ ស្មោះត្រង់ចំពោះអ្នកដែលមានចិត្តស្មោះត្រង់ ព្រះអង្គសម្តែងព្រះហឫទ័យស្មោះសរ ចំពោះអ្នកដែលមានចិត្តស្មោះសរ។
អាន ២ សាំយូអែល 22
ស្ដាប់នូវ ២ សាំយូអែល 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ សាំយូអែល 22:21-26
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ