២ ពេត្រុស 2:1-4

២ ពេត្រុស 2:1-4 គខប

កាល​ពី​សម័យ​ដើម មាន​ព្យាការី*​ក្លែងក្លាយ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជា‌រាស្ត្រ។ ក្នុង​ចំណោម​បងប្អូន​ក៏​ដូច្នោះ​ដែរ គឺ​នឹង​មាន​គ្រូ​ក្លែងក្លាយ​មក​ស៊ក​សៀត បញ្ចូល​លទ្ធិ​ខុស ដែល​បណ្ដាល​ឲ្យ​វិនាស គេ​បដិសេធ​ពុំ​ព្រម​ទទួល​ស្គាល់​ព្រះ‌អម្ចាស់ ដែល​បាន​លោះ​គេ​ឲ្យ​រួច​ពី​បាប​នោះ​ទេ គេ​មុខ​ជា​ត្រូវ​វិនាស​អន្តរាយ​យ៉ាង​ទាន់‌ហន់​មិន​ខាន។ មនុស្ស​ជា​ច្រើន​នឹង​ដើរ​តាម​ពួក​គេ​ទៅ​ប្រព្រឹត្ត​អំពើ​អបាយ‌មុខ ហើយ​មនុស្ស‌ម្នា​នឹង​ប្រមាថ​មាគ៌ា​នៃ​សេចក្ដី​ពិត ព្រោះ​តែ​អ្នក​ទាំង​នោះ។ ពួក​គេ​នឹង​បោក​ប្រាស់​បងប្អូន​ចង់​បាន​ប្រាក់ ដោយ​ពោល​ពាក្យ​បញ្ឆោត ប៉ុន្តែ ព្រះអង្គ​បាន​កាត់​ទោស​ពួក​គេ តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ ហើយ​ព្រះអង្គ​ឥត​ប្រហែស​នឹង​បំផ្លាញ​គេ​ឡើយ ដ្បិត​ព្រះ‌ជា‌ម្ចាស់​ពុំ​បាន​យោគ‌យល់​ដល់​ពួក​ទេវតា*​ដែល​ប្រព្រឹត្ត​អំពើ​បាប​ទេ ព្រះអង្គ​បាន​រុញ​ពួក​គេ​ទម្លាក់​ទៅ​ក្នុង​នរក​អវិចី​ដែល​ងងឹត​សូន្យ ហើយ​គេ​ជាប់​ឃុំ‌ឃាំង​នៅ​ទី​នោះ រង់‌ចាំ​ពេល​ព្រះអង្គ​វិនិច្ឆ័យ​ទោស។