២ ពេត្រុស 1:2-3

២ ពេត្រុស 1:2-3 គខប

ដោយ​បងប្អូន​ស្គាល់​ព្រះ‌ជា‌ម្ចាស់ និង​ស្គាល់​ព្រះ‌យេស៊ូ​ជា​អម្ចាស់​នៃ​យើង សូម​ឲ្យ​បងប្អូន​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​កាន់​តែ​ច្រើន​ឡើងៗ។ ឫទ្ធា‌នុភាព​របស់​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ឲ្យ​យើង​មាន​អ្វីៗ​ទាំង​អស់ សម្រាប់​ជីវិត​រស់​នៅ និង​សម្រាប់​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ។ ឫទ្ធា‌នុភាព​នោះ​នាំ​យើង​ឲ្យ​ស្គាល់​ព្រះអង្គ ដែល​បាន​ត្រាស់​ហៅ​យើង ដោយ‌សារ​សិរី‌រុងរឿង​របស់​ព្រះអង្គ​ផ្ទាល់ និង​ដោយ‌សារ​ព្រះ‌បារមី​របស់​ព្រះអង្គ។