២ ពង្សាវតារក្សត្រ ពាក្យលំនាំ
ពាក្យលំនាំ
កណ្ឌគម្ពីរពង្សាវតារក្សត្រទី ២ រៀបរាប់អំពីព្រឹត្តិការណ៍ផ្សេងៗ ដែលកើតមានក្នុងរជ្ជកាលរបស់ស្ដេចស្រុកយូដា និងស្ដេចស្រុកអ៊ីស្រាអែល បន្តពីកណ្ឌគម្ពីរពង្សាវតារក្សត្រទី ១។
ផ្នែកទីមួយ (ចំពូក ១-១៧) មានបរិយាយអំពីអាណាចក្រអ៊ីស្រាអែល គ្រប់គ្រងដោយស្ដេចនានាដែលមានចិត្តមិនស្មោះត្រង់ចំពោះព្រះជាម្ចាស់ ជាហេតុបណ្ដាលឲ្យកើតវឹកវរ រំជើបរំជួលក្នុងស្រុក រហូតដល់អ៊ីស្រាអែលត្រូវបែកស្រុក។ ពីជំនាន់មួយ ទៅជំនាន់មួយ ស្ដេចរបស់អាណាចក្រអ៊ីស្រាអែលនាំគ្នាថ្វាយបង្គំព្រះដទៃ និងនាំប្រជារាស្ត្រឲ្យប្រព្រឹត្តអំពើបាបសព្វបែបយ៉ាង។ ទាំងស្ដេច ទាំងប្រជារាស្ត្រតាំងចិត្តរឹងរូស មិនព្រមវិលមករកព្រះជាម្ចាស់វិញទេ។ ហេតុនេះ ព្រះជាម្ចាស់អនុញ្ញាតឲ្យព្រះចៅសាលម៉ានេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរីវាយយកក្រុងសាម៉ារី រាជធានីរបស់អាណាចក្រអ៊ីស្រាអែល។ កងទ័ពអាស្ស៊ីរីដណ្ដើមយកបានក្រុងសាម៉ារី នៅឆ្នាំ ៧២២ ឬ៧២១ មុនគ្រិស្តសករាជ ហើយកៀរប្រជាជនទៅជាឈ្លើយសឹក។ ក្នុងផ្នែកនេះក៏មានរៀបរាប់អំពីប្រវត្តិ និងកិច្ចការផ្សេងៗរបស់ព្យាការីអេលីសេ ដែលជាសាវ័ករបស់ព្យាការីអេលីយ៉ាដែរ (ចំពូក ២-១៣)។
ផ្នែកទីពីរ (ចំពូក ១៨-២៥) បរិយាយអំពីប្រវត្តិរបស់អាណាចក្រយូដា ដែលនៅស្ថិតស្ថេរប្រមាណ ១៣០ ឆ្នាំទៀត។ ក្រោយមក នៅឆ្នាំ ៥៨៧មុនគ្រិស្តសករាជ ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន វាយយកបានក្រុងយេរូសាឡឹម។ កងទ័ពបាប៊ីឡូនបានកម្ទេចព្រះវិហារ ហើយកៀរស្ដេច ព្រមទាំងមេដឹកនាំ និងប្រជាជនមួយចំនួនយកទៅជាឈ្លើយនៅស្រុកបាប៊ីឡូន(ចំពូក ២៥)។
ទើបបានជ្រើសរើសហើយ៖
២ ពង្សាវតារក្សត្រ ពាក្យលំនាំ: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.