ពេលនោះ លោកអេសាយទូលព្រះបាទហេសេគាថា៖ «សូមព្រះករុណាទ្រង់ព្រះសណ្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលថា នៅគ្រាខាងមុខ រាជ្យទ្រព្យទាំងអស់ ដែលស្ថិតនៅក្នុងវាំងរបស់ព្រះករុណា និងភោគសម្បត្តិដែលព្រះអយ្យកោរបស់ព្រះករុណាបានសន្សំទុក នឹងត្រូវគេដឹកជញ្ជូនយកទៅស្រុកបាប៊ីឡូន ឥតមានសេសសល់អ្វីឡើយ។ គេក៏នាំរាជវង្សានុវង្សរបស់ព្រះករុណាយកទៅធ្វើជាមហាតលិក នៅក្នុងវាំងរបស់ស្ដេចស្រុកបាប៊ីឡូនដែរ»។ ព្រះបាទហេសេគាមានរាជឱង្ការតបទៅលោកអេសាយវិញថា៖ «ព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលលោកថ្លែងនេះ ល្អហើយ»។ ព្រះរាជាមានរាជឱង្ការទៀតថា៖ «ក្នុងពេលដែលយើងមានជីវិត នោះនៅតែមានសន្តិភាព និងសុខសាន្តត្រាណ មែនទេ?»។
អាន ២ ពង្សាវតារក្សត្រ 20
ស្ដាប់នូវ ២ ពង្សាវតារក្សត្រ 20
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ ពង្សាវតារក្សត្រ 20:16-19
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ