២ យ៉ូហាន 1:4-6

២ យ៉ូហាន 1:4-6 គខប

ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដោយ​បាន​ឃើញ​កូន​ចៅ​របស់​លោក​ស្រី​មួយ​ចំនួន​ប្រតិបត្តិ​តាម​សេចក្ដី​ពិត ស្រប​តាម​បទ‌បញ្ជា​ដែល​យើង​បាន​ទទួល​ពី​ព្រះ‌បិតា​មក។ ឥឡូវ​នេះ ខ្ញុំ​សូម​អង្វរ​លោក​ស្រី​ថា យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ខ្ញុំ​មិន​សរសេរ​បទ‌បញ្ជា​ថ្មី​ផ្ញើ​មក​ជូន​ទេ នេះ​គឺ​ជា​បទ‌បញ្ជា​ដែល​យើង​បាន​ទទួល តាំង​ពី​ដើម​ដំបូង​មក​ម៉្លេះ។ សេចក្ដី​ស្រឡាញ់​មាន​ដូច​ត​ទៅ: យើង​ត្រូវ​តែ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន។ នេះ​ហើយ​ជា​បទ‌បញ្ជា​ដែល​អ្នក​រាល់​គ្នា​បាន​ឮ តាំង​ពី​ដើម​ដំបូង​មក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ យ៉ូហាន 1:4-6

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ