សូមព្រះជាម្ចាស់ ជាព្រះបិតា និងព្រះយេស៊ូគ្រិស្ត* ជាព្រះបុត្រារបស់ព្រះអង្គ ប្រទានព្រះគុណ ព្រះហឫទ័យមេត្តាករុណា និងសេចក្ដីសុខសាន្តមកយើង ក្នុងសេចក្ដីពិត និងក្នុងសេចក្ដីស្រឡាញ់។ ខ្ញុំសប្បាយចិត្តណាស់ ដោយបានឃើញកូនចៅរបស់លោកស្រីមួយចំនួនប្រតិបត្តិតាមសេចក្ដីពិត ស្របតាមបទបញ្ជាដែលយើងបានទទួលពីព្រះបិតាមក។ ឥឡូវនេះ ខ្ញុំសូមអង្វរលោកស្រីថា យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ ខ្ញុំមិនសរសេរបទបញ្ជាថ្មីផ្ញើមកជូនទេ នេះគឺជាបទបញ្ជាដែលយើងបានទទួល តាំងពីដើមដំបូងមកម៉្លេះ។ សេចក្ដីស្រឡាញ់មានដូចតទៅ: យើងត្រូវតែប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន។ នេះហើយជាបទបញ្ជាដែលអ្នករាល់គ្នាបានឮ តាំងពីដើមដំបូងមក ដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម។ មានអ្នកបោកបញ្ឆោតជាច្រើននាក់បានចូលមកក្នុងលោកនេះ ពួកគេពុំទទួលស្គាល់ថា ព្រះយេស៊ូគ្រិស្ត*បានយាងមកជាមនុស្សទេ។ ជនប្រភេទនេះហើយដែលជាអ្នកបោកបញ្ឆោត និងជាមេប្រឆាំង*ព្រះគ្រិស្ត។
អាន ២ យ៉ូហាន 1
ស្ដាប់នូវ ២ យ៉ូហាន 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ យ៉ូហាន 1:3-7
5 ថ្ងៃ
សំបុត្រទីពីរនេះពី យ៉ូហាន ជួយស្ត្រីចិត្តទូលាយ និងក្រុមជំនុំក្នុងតំបន់ ដឹងពីរបៀបបង្ហាញសេចក្តីស្រឡាញ់នៅក្នុងព្រំដែននៃសេចក្តីពិត។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈយ៉ូហាន ទី២ នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ