២ កូរិនថូស 9:12-15

២ កូរិនថូស 9:12-15 គខប

ដ្បិត​មុខងារ​ប្រមូល​ប្រាក់​នេះ​មិន​ត្រឹម​តែ​ជួយ​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ជឿ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជួយ​គេ​ឲ្យ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​កាន់​តែ​ច្រើន​ឡើង​ទៀត​ផង។ ពេល​គេ​យល់​តម្លៃ​នៃ​កិច្ចការ​ដែល​បងប្អូន​ធ្វើ​នេះ គេ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​បងប្អូន​សម្តែង​ឲ្យ​គេ​ឃើញ​ថា បងប្អូន​ពិត​ជា​ប្រតិបត្តិ​តាម​ដំណឹង‌ល្អ*​របស់​ព្រះ‌គ្រិស្ត​ដែល​បងប្អូន​ប្រកាស ហើយ​បងប្អូន​មាន​ចិត្ត​ទូលាយ ដោយ​យក​របស់​របរ​មក​ចែក​ជា​មួយ​ពួក​គេ និង​ជា​មួយ​មនុស្ស​ទាំង​អស់។ គេ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​បងប្អូន​ដោយ​ចិត្ត​ស្រឡាញ់ ព្រោះ​តែ​ព្រះ‌គុណ​ដ៏​ច្រើន​លើស​លុប​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​មក​បងប្អូន។ សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ចំពោះ​ព្រះ‌អំណោយ​ទាន​ដ៏​ប្រសើរ​បំផុត​របស់​ព្រះអង្គ រក​ថ្លែង​ពុំ​បាន។