២ កូរិនថូស 5:5-9

២ កូរិនថូស 5:5-9 គខប

ព្រះ‌ជាម្ចាស់​ផ្ទាល់​បាន​តម្រូវ​ឲ្យ​យើង​ផ្លាស់​ប្រែ​ដូច្នេះ ព្រះអង្គ​ក៏​បាន​ប្រទាន​ព្រះ‌វិញ្ញាណ មក​បញ្ចាំ​ចិត្ត​យើង​ផង​ដែរ។ ដូច្នេះ យើង​មាន​ចិត្ត​ក្លា‌ហាន​ជានិច្ច។ យើង​ដឹង​ថា ដរាប​ណា​យើង​ស្ថិត​នៅ​ក្នុង​រូប​កាយ​នេះ យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះ‌អម្ចាស់ ដ្បិត​យើង​ដើរ​ដោយ​មាន​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ​នោះ​ទេ។ យើង​មាន​ចិត្ត​ក្លា‌ហាន យើង​ចូល​ចិត្ត​ឃ្លាត​ឆ្ងាយ​ពី​រូប​កាយ​នេះ ហើយ​ទៅ​នៅ​ជិត​ព្រះ‌អម្ចាស់​ប្រសើរ​ជាង។ ទោះ​បី​យើង​ស្ថិត​នៅ​ក្នុង​រូប​កាយ​នេះ ឬ​ក៏​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​រូប​កាយ​នេះ​ក្ដី យើង​មាន​បំណង​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ