២ កូរិនថូស 12:14-15

២ កូរិនថូស 12:14-15 គខប

ឥឡូវ​នេះ ខ្ញុំ​រៀបចំ​ខ្លួន​ជា​ស្រេច ដើម្បី​មក​រក​បងប្អូន​ជា​លើក​ទី​បី ប៉ុន្តែ ខ្ញុំ​មិន​ធ្វើ​ជា​បន្ទុក​ដល់​បងប្អូន​ទេ ព្រោះ​ខ្ញុំ​មក មិន​មែន​ប្រាថ្នា​ចង់​បាន​សម្បត្តិ​របស់​បងប្អូន​ឡើយ គឺ​ចង់​បាន​បងប្អូន​ផ្ទាល់​តែ​ម្ដង។ ធម្មតា កូន​ចៅ​មិន​ដែល​ប្រមូល​សម្បត្តិ​ជូន​ឪពុក‌ម្ដាយ​ទេ គឺ​ឪពុក‌ម្ដាយ​វិញ​ទេ​តើ ដែល​ប្រមូល​សម្បត្តិ​ទុក​ឲ្យ​កូន! ចំពោះ​ខ្ញុំ ខ្ញុំ​ពេញ​ចិត្ត​នឹង​ចំណាយ​អ្វីៗ​ដែល​ខ្ញុំ​មាន ហើយ​ខ្ញុំ​ក៏​ចំណាយ​ខ្លួន​ខ្ញុំ​ថែម​ទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ជីវិត​បងប្អូន​ដែរ។ បើ​ខ្ញុំ​ស្រឡាញ់​បងប្អូន​ខ្លាំង​យ៉ាង​ហ្នឹង​ទៅ​ហើយ តើ​បងប្អូន​ស្រឡាញ់​ខ្ញុំ​តិច​ជាង​ឬ?