២ កូរិនថូស 11:27-30

២ កូរិនថូស 11:27-30 គខប

ខ្ញុំ​បាន​ធ្វើ​ការ​ទាំង​នឿយ​លំបាក និង​ត្រូវ​អត់​ងងុយ អត់​បាយ​អត់​ទឹក​ជា​ញឹក​ញាប់។ ខ្ញុំ​ត្រូវ​តម​អាហារ ត្រូវ​រងា និង​ខ្វះ​ខាត​សម្លៀក‌បំពាក់​ជា​ញឹក​ញាប់។ លើស​ពី​នេះ​ទៅ​ទៀត ខ្ញុំ​ខ្វល់​ខ្វាយ​រៀង​រាល់​ថ្ងៃ ដោយ​គិត​ដល់​ក្រុម‌ជំនុំ​ទាំង​អស់​ផង​ដែរ! ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ទន់​ខ្សោយ ខ្ញុំ​ក៏​ទន់​ខ្សោយ​ដែរ ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ឃ្លាត​ចេញ​ពី​ជំនឿ ខ្ញុំ​ឈឺ​ចុក​ចាប់​ណាស់! ប្រសិន​បើ​ខ្ញុំ​ត្រូវ​អួត​ខ្លួន នោះ​ខ្ញុំ​នឹង​អួត​តែ​អំពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ប៉ុណ្ណោះ។