២ កូរិនថូស 11:13-15

២ កូរិនថូស 11:13-15 គខប

ជន​ប្រភេទ​នោះ​សុទ្ធ​តែ​ជា​សាវ័ក​ក្លែងក្លាយ អ្នក​បន្លំ​ធ្វើ​ការ អ្នក​ក្លែង​ខ្លួន​ធ្វើ​ជា​សាវ័ក​របស់​ព្រះ‌គ្រិស្ត*។ ត្រង់​នេះ សូម​កុំ​ឆ្ងល់​អ្វី​ឡើយ សូម្បី​តែ​មារ*​សាតាំង​ផ្ទាល់​ក៏​បាន​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​ដែរ។ ដូច្នេះ បើ​ពួក​អ្នក​បម្រើ​របស់​វា​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​បម្រើ​សេចក្ដី​សុចរិត​នោះ គ្មាន​អ្វី​ចម្លែក​សោះ​ឡើយ។ អ្នក​ទាំង​នោះ​នឹង​វិនាស ស្រប​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ជា​មិន​ខាន។