២ កូរិនថូស 11
11
លោកប៉ូល និងសាវ័កក្លែងក្លាយ
1សូមបងប្អូនអត់ឱនឲ្យខ្ញុំផង ពេលនេះ ខ្ញុំនិយាយដូចជាមនុស្សលេលា សូមអត់ឱនឲ្យខ្ញុំផង! 2ព្រោះខ្ញុំប្រច័ណ្ឌ#១១.២ ក្នុងគម្ពីរសម្ពន្ធមេត្រីចាស់មានចែងថា ព្រះជាម្ចាស់មានព្រះហឫទ័យស្រឡាញ់ជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង ប្រៀបបីដូចជាស្វាមីស្រឡាញ់ភរិយា។ កាលជនជាតិអ៊ីស្រាអែលចេះតែក្បត់ចិត្តព្រះអង្គ បែរទៅគោរពថ្វាយបង្គំព្រះឯទៀតៗ នោះគម្ពីរចែងថា ព្រះអង្គមានព្រះហឫទ័យប្រច័ណ្ឌ ដូចស្វាមីឃើញភរិយាទៅមានសហាយ។ លោកប៉ូលប្រើពាក្យ«ប្រច័ណ្ឌ»នេះ បញ្ជាក់ពីសន្ដានចិត្តស្រឡាញ់របស់គាត់ចំពោះគ្រិស្តបរិស័ទនៅក្រុងកូរិនថូសខ្លះ ដែលបែរទៅជឿតាមការប្រៀនប្រដៅរបស់សាវ័កក្លែងក្លាយ។បងប្អូន ដោយចិត្តប្រច័ណ្ឌមកពីព្រះជាម្ចាស់ ដ្បិតខ្ញុំបានដណ្ដឹងបងប្អូន ឲ្យធ្វើជាគូដណ្ដឹង នឹងស្វាមីតែមួយគត់ គឺខ្ញុំនាំបងប្អូនមក ដូចជានាំក្រមុំព្រហ្មចារីយកទៅថ្វាយព្រះគ្រិស្ត*។ 3#លប. ៣.១-៥, ១៣ប៉ុន្តែ ខ្ញុំក៏បារម្ភថា ពស់បានល្បួងនាងអេវ៉ា ដោយកលល្បិចរបស់វាយ៉ាងណា ចិត្តគំនិតរបស់បងប្អូនបែរទៅជាសៅហ្មង លះបង់ចិត្តស្មោះសរ និងចិត្តបរិសុទ្ធ* ចំពោះព្រះគ្រិស្តយ៉ាងនោះដែរ 4ព្រោះថាពេលមាននរណាម្នាក់មកប្រកាសអំពីព្រះយេស៊ូណាមួយផ្សេងទៀត ក្រៅពីព្រះយេស៊ូដែលយើងប្រកាសនោះ ឬមួយបើបងប្អូនទទួលវិញ្ញាណណាផ្សេង ក្រៅពីព្រះវិញ្ញាណដែលបងប្អូនបានទទួលហើយ ឬក៏ដំណឹងល្អ*ណាមួយទៀត ក្រៅពីដំណឹងល្អដែលបងប្អូនបានទទួលនោះ បងប្អូនចេះតែអត់ឱនឲ្យគេយ៉ាងស្រួលៗ។
5ខ្ញុំយល់ឃើញថា ខ្ញុំមិនមែនអន់ជាងអស់អ្នកដែលតាំងខ្លួនជាមហាសាវ័កទាំងនោះ ត្រង់កន្លែងណាមួយឡើយ 6ថ្វីដ្បិតតែខ្ញុំមិនសូវមានវោហារក៏ដោយ ផ្នែកខាងចំណេះ ខ្ញុំក៏មិនអន់ដែរ ដូចយើងធ្លាប់បានបង្ហាញឲ្យបងប្អូនឃើញក្នុងគ្រប់វិស័យ និងគ្រប់ពេលវេលាស្រាប់ហើយ។
7ពេលខ្ញុំប្រកាសដំណឹងល្អ*របស់ព្រះជាម្ចាស់ ប្រាប់បងប្អូនដោយឥតគិតថ្លៃនោះ ខ្ញុំបានបន្ទាបខ្លួន ដើម្បីឲ្យបងប្អូនបានថ្កើងឡើង។ តើខ្ញុំធ្វើដូច្នេះ បានសេចក្ដីថាខ្ញុំធ្វើខុសឬ? 8ខ្ញុំបានទទួលប្រាក់ពីក្រុមជំនុំ*ឯទៀតៗ ធ្វើឲ្យគេខ្វះខាតខ្លះៗ ដើម្បីបម្រើបងប្អូន។ 9#ភីល. ៤.១៥-១៨ពេលខ្ញុំនៅជាមួយបងប្អូន បើខ្ញុំខ្វះខាតអ្វីៗ ខ្ញុំពុំបានធ្វើជាបន្ទុកដល់នរណាម្នាក់ឡើយ ដ្បិតបងប្អូនមកពីស្រុកម៉ាសេដូនបានជួយផ្គត់ផ្គង់នូវអ្វីៗដែលខ្ញុំត្រូវការ។ ក្នុងគ្រប់កិច្ចការ ខ្ញុំបានចៀសវាងកុំឲ្យខ្លួនខ្ញុំទៅជាបន្ទុកដល់បងប្អូន ហើយខ្ញុំនឹងចៀសវាងតទៅមុខទៀត។ 10ខ្ញុំសូមបញ្ជាក់ដោយមានសេចក្ដីពិតរបស់ព្រះគ្រិស្តនៅក្នុងខ្លួនថា ក្នុងស្រុកអាខៃទាំងមូល គ្មាននរណាអាចបង្អាប់កិត្តិយសខ្ញុំត្រង់ចំណុចនេះឡើយ។ 11ហេតុអ្វីបានជាខ្ញុំធ្វើដូច្នេះ? តើមកពីខ្ញុំមិនស្រឡាញ់បងប្អូនឬ? ទេ! ព្រះជាម្ចាស់ជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់បងប្អូន។
12ការដែលខ្ញុំធ្វើនេះ ខ្ញុំនឹងធ្វើតទៅមុខទៀត ដើម្បីកុំឲ្យអស់អ្នកដែលចង់រកលេសនឹងអួតខ្លួន ដោយពោលថា គេធ្វើការដូចយើងដែរនោះ អាចរកលេសបានសោះឡើយ។ 13ជនប្រភេទនោះសុទ្ធតែជាសាវ័កក្លែងក្លាយ អ្នកបន្លំធ្វើការ អ្នកក្លែងខ្លួនធ្វើជាសាវ័ករបស់ព្រះគ្រិស្ត*។ 14ត្រង់នេះ សូមកុំឆ្ងល់អ្វីឡើយ សូម្បីតែមារ*សាតាំងផ្ទាល់ក៏បានក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ។ 15ដូច្នេះ បើពួកអ្នកបម្រើរបស់វាក្លែងខ្លួនធ្វើជាអ្នកបម្រើសេចក្ដីសុចរិតនោះ គ្មានអ្វីចម្លែកសោះឡើយ។ អ្នកទាំងនោះនឹងវិនាស ស្របតាមអំពើដែលខ្លួនបានប្រព្រឹត្តជាមិនខាន។
ទុក្ខលំបាករបស់លោកប៉ូលក្នុងការបំពេញមុខងារជាសាវ័ក
16ខ្ញុំសូមបញ្ជាក់ម្ដងទៀតថា កុំឲ្យនរណាម្នាក់យល់ថាខ្ញុំជាមនុស្សលេលាឡើយ ឬមួយទុកឲ្យខ្ញុំលេលាទៅចុះ ដើម្បីឲ្យខ្ញុំអាចអួតខ្លួនបន្តិចដែរ។ 17សេចក្ដីដែលខ្ញុំនិយាយនេះ ខ្ញុំមិននិយាយស្របតាមព្រះអម្ចាស់ទេ គឺខ្ញុំនិយាយដូចជាមនុស្សលេលាវិញ ដោយយល់ឃើញថា ខ្ញុំមានហេតុនឹងអួតខ្លួនប្រាកដមែន។ 18ដោយមានមនុស្សជាច្រើនលើកខ្លួនតាមរបៀបលោកីយ៍ នោះខ្ញុំក៏អាចនឹងលើកខ្លួនឯងតាមរបៀបលោកីយ៍ដែរ! 19បងប្អូនជាមនុស្សដឹងខុសត្រូវ តែបងប្អូនចេះទ្រាំទ្រនឹងមនុស្សលេលាបាន 20គឺទ្រាំទ្រឲ្យគេជិះជាន់ កេងប្រវ័ញ្ច រឹបអូសយករបស់ទ្រព្យ ប្រមាថមាក់ងាយ និងឲ្យគេទះកំផ្លៀងផង។ 21ខ្ញុំសូមជម្រាបថា គួរឲ្យខ្មាសណាស់! យើងហាក់បីដូចជាទន់ខ្សោយពេក។
ប៉ុន្តែ បើគេហ៊ានអះអាងត្រង់ចំណុចណាមួយ (ខ្ញុំនិយាយដូចជាមនុស្សលេលាមែន) ខ្ញុំក៏ហ៊ានត្រង់ចំណុចនោះដូចគេដែរ។ 22អ្នកទាំងនោះជាសាសន៍ហេប្រឺឬ? ខ្ញុំក៏ជាសាសន៍ហេប្រឺដែរ! អ្នកទាំងនោះជាសាសន៍អ៊ីស្រាអែលឬ? ខ្ញុំក៏ជាសាសន៍អ៊ីស្រាអែលដែរ! អ្នកទាំងនោះជាពូជពង្សរបស់លោកអប្រាហាំឬ? ខ្ញុំក៏ជាពូជពង្សរបស់លោកដែរ! 23#កក. ១៦.២៣អ្នកទាំងនោះជាអ្នកបម្រើរបស់ព្រះគ្រិស្ត*ឬ? ខ្ញុំសូមនិយាយដូចជាមនុស្សវង្វេងស្មារតីទាំងស្រុងទៅចុះថា ខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គលើសអ្នកទាំងនោះទៅទៀត។ ខ្ញុំធ្វើការនឿយហត់ច្រើនជាងអ្នកទាំងនោះ ខ្ញុំបានជាប់ឃុំឃាំងច្រើនជាង ខ្ញុំត្រូវគេវាយដំច្រើនជាងហួសប្រមាណ ហើយខ្ញុំក៏មានគ្រោះថ្នាក់ជិតស្លាប់ជាញឹកញាប់ដែរ។ 24#ទក. ២៥.៣ខ្ញុំត្រូវជនជាតិយូដាវាយសាមសិបប្រាំបួនរំពាត់#១១.២៤ ពាក្យដើមសែសិបរំពាត់ខ្វះមួយ។ តាមច្បាប់ដែលមានចែងទុកក្នុងគម្ពីរ ទក ២៥.៣ គេអាចធ្វើទារុណកម្មអ្នកទោសបានត្រឹមតែវាយសែសិបរំពាត់ប៉ុណ្ណោះ។ ដូច្នេះ ជនជាតិអ៊ីស្រាអែលវាយអ្នកទោសសាមសិបប្រាំបួនរំពាត់ ដើម្បីកុំឲ្យលើស។ចំនួនប្រាំដង។ 25#កក. ១៦.២២, ១៤.១៩គេវាយខ្ញុំនឹងដំបងចំនួនបីលើក គេយកដុំថ្មគប់សម្លាប់ខ្ញុំម្ដង ខ្ញុំត្រូវលិចសំពៅបីដង ហើយមានម្ដងខ្ញុំអណ្ដែតនៅក្នុងសមុទ្រមួយថ្ងៃមួយយប់។ 26#កក. ៩.២៣, ១៤.១៥ពេលខ្ញុំធ្វើដំណើរ ខ្ញុំតែងតែជួបប្រទះគ្រោះថ្នាក់ជាញឹកញាប់នៅតាមទន្លេ គ្រោះថ្នាក់ដោយចោរប្លន់ គ្រោះថ្នាក់មកពីជនរួមជាតិរបស់ខ្ញុំ គ្រោះថ្នាក់មកពីសាសន៍ដទៃ គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់នៅវាលរហោស្ថាន គ្រោះថ្នាក់នៅក្នុងសមុទ្រ គ្រោះថ្នាក់ ព្រោះតែពួកបងប្អូនក្លែងក្លាយ។ 27ខ្ញុំបានធ្វើការទាំងនឿយលំបាក និងត្រូវអត់ងងុយ អត់បាយអត់ទឹកជាញឹកញាប់។ ខ្ញុំត្រូវតមអាហារ ត្រូវរងា និងខ្វះខាតសម្លៀកបំពាក់ជាញឹកញាប់។ 28លើសពីនេះទៅទៀត ខ្ញុំខ្វល់ខ្វាយរៀងរាល់ថ្ងៃ ដោយគិតដល់ក្រុមជំនុំទាំងអស់ផងដែរ! 29ប្រសិនបើមានអ្នកណាម្នាក់ទន់ខ្សោយ ខ្ញុំក៏ទន់ខ្សោយដែរ ប្រសិនបើមានអ្នកណាម្នាក់ឃ្លាតចេញពីជំនឿ ខ្ញុំឈឺចុកចាប់ណាស់! 30ប្រសិនបើខ្ញុំត្រូវអួតខ្លួន នោះខ្ញុំនឹងអួតតែអំពីភាពទន់ខ្សោយរបស់ខ្ញុំប៉ុណ្ណោះ។ 31ព្រះជាម្ចាស់ដែលជាព្រះបិតារបស់ព្រះអម្ចាស់យេស៊ូ ទ្រង់ជ្រាបស្រាប់ហើយថា ខ្ញុំមិននិយាយកុហកទេ (សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច!)។ 32#កក. ៩.២៣-២៥កាលខ្ញុំនៅក្រុងដាម៉ាស លោកអភិបាលរបស់ស្ដេចអើរេតាសបានដាក់ទាហានឲ្យយាមទ្វារក្រុង ដើម្បីចាំចាប់ខ្ញុំ 33ប៉ុន្តែ គេបានដាក់ខ្ញុំក្នុងជាលមួយសម្រូតចុះតាមបង្អួចកំពែង ហើយខ្ញុំបានគេចផុតពីកណ្ដាប់ដៃលោក#១១.៣៣ សូមអាន កិច្ចការ ៩.២៤-២៥។។
ទើបបានជ្រើសរើសហើយ៖
២ កូរិនថូស 11: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: