២ កូរិនថូស 10:1-6

២ កូរិនថូស 10:1-6 គខប

ខ្ញុំ ប៉ូល ដែល​គេ​តែង​និយាយ​ថា ពេល​នៅ​ជា​មួយ​បងប្អូន ខ្ញុំ​មាន​ឫក‌ពា​សុភាព តែ​ពេល​នៅ​ឆ្ងាយ ហ៊ាន​តឹង‌រ៉ឹង​ដាក់​បងប្អូន ខ្ញុំ​សូម​ដាស់‌តឿន​បងប្អូន​ដោយ​ចិត្ត​ស្លូត‌បូត និង​ដោយ​ចិត្ត​ល្អ​សប្បុរស​មក​ពី​ព្រះ‌គ្រិស្ត* ខ្ញុំ​សូម​អង្វរ​បងប្អូន​ថា កុំ​បង្ខំ​ចិត្ត​ខ្ញុំ​ឲ្យ​បែរ​ទៅ​ជា​តឹង‌តែង នៅ​ពេល​ខ្ញុំ​មក​ដល់​នោះ​ឡើយ ដ្បិត​ខ្ញុំ​បាន​តាំង​ចិត្ត​រួច​ស្រេច​ហើយ​ថា ខ្ញុំ​មិន​ខ្លាច​នឹង​ស្ដី​បន្ទោស​អស់​អ្នក​ដែល​ចោទ​ថា យើង​រស់​នៅ​តាម​របៀប​និស្ស័យ​លោកីយ៍​នោះ​ទេ។ ទោះ​បី​យើង​មាន​និស្ស័យ​ជា​មនុស្ស​ក៏​ដោយ ក៏​យើង​មិន​តយុទ្ធ​តាម​របៀប​មនុស្ស​លោកីយ៍​ដែរ ដ្បិត​គ្រឿង​សស្ត្រា‌វុធ​ដែល​យើង​ប្រើ មិន​មែន​ជា​អាវុធ​ខាង​លោកីយ៍​ទេ គឺ​ជា​អាវុធ​ដ៏​មាន​ឫទ្ធា‌នុភាព​មក​ពី​ព្រះ‌ជាម្ចាស់ ដែល​អាច​រំលំ​កំពែង​បន្ទាយ​នានា ។ យើង​រំលំ​ការ​រិះគិត និង​គំនិត​ឆ្មើង‌កន្ទ្រើង​ទាំង​ប៉ុន្មាន ដែល​រារាំង​មិន​ឲ្យ​ស្គាល់​ព្រះ‌ជាម្ចាស់។ យើង​កៀរ​ប្រមូល​ចិត្ត​គំនិត​ឲ្យ​មក​ស្ដាប់​បង្គាប់​ព្រះ‌គ្រិស្ត​វិញ។ នៅ​ពេល​ណា​បងប្អូន​ស្ដាប់​បង្គាប់​ទាំង​ស្រុង​ហើយ​នោះ យើង​ក៏​ប្រុង​ប្រៀប​ខ្លួន​ដាក់​ទោស​អស់​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​ដែរ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ