២ កូរិនថូស 1:20-22

២ កូរិនថូស 1:20-22 គខប

ព្រះ‌គ្រិស្ត​បាន​ធ្វើ​ឲ្យ​ព្រះ‌បន្ទូល​សន្យា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់​បាន​សម្រេច​សព្វ​គ្រប់​ទាំង​អស់។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ពោល​ពាក្យ«អាម៉ែន*»ទៅ​កាន់​ព្រះ‌ជាម្ចាស់ តាម​រយៈ​ព្រះ‌គ្រិស្ត ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ។ គឺ​ព្រះ‌ជាម្ចាស់​ហើយ ដែល​ប្រទាន​ឲ្យ​យើង និង​បងប្អូន​មាន​ជំនឿ​ខ្ជាប់ខ្ជួន​លើ​ព្រះ‌គ្រិស្ត ព្រម​ទាំង​បាន​ចាក់​ប្រេងលើ​យើង​ផង ហើយ​ព្រះអង្គ​ក៏​បាន​ដៅ​សញ្ញា​សម្គាល់​របស់​ព្រះអង្គ​លើ​យើង និង​ប្រទាន​ព្រះ‌វិញ្ញាណ​មក​បញ្ចាំ​ចិត្ត​យើង​ផង​ដែរ។