២ របាក្សត្រ 7
7
យញ្ញបូជារបស់ព្រះបាទសាឡូម៉ូន
(១ ពង្សាវតារក្សត្រ ៨.៦២-៦៦)
1 #
លវ. ៩.២៣-២៤
កាលព្រះបាទសាឡូម៉ូនអធិស្ឋាន*ចប់ ស្រាប់តែមានភ្លើងធ្លាក់ពីលើមេឃ ឆេះតង្វាយដុតទាំងមូល* និងយញ្ញបូជាមេត្រីភាព ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ ស្ថិតនៅពេញក្នុងព្រះដំណាក់។ 2ពួកបូជាចារ្យ*ពុំអាចចូលទៅក្នុងព្រះដំណាក់បានទេ ដ្បិតសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញក្នុងព្រះដំណាក់របស់ព្រះអង្គ។ 3#១របា. ១៦.៣៤; ២របា. ៥.១៣; អរ. ៣.១១; ទំន. ១០០.៥, ១០៦.១, ១០៧.១, ១១៨.១, ១៣៦.១; យរ. ៣៣.១១ជនជាតិអ៊ីស្រាអែលទាំងអស់ឃើញភ្លើងធ្លាក់ពីលើមេឃ និងសិរីរុងរឿងរបស់ព្រះអម្ចាស់ ស្ថិតនៅលើព្រះដំណាក់ ក៏នាំគ្នាក្រាបចុះ ឱនមុខដល់ដីនៅលើកម្រាលឥដ្ឋ ហើយថ្វាយបង្គំព្រះអម្ចាស់ និងសរសើរតម្កើងព្រះអង្គថា «ព្រះអង្គជាព្រះដ៏សប្បុរស ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!»។
4ព្រះរាជា និងប្រជាជនទាំងមូលបានថ្វាយយញ្ញបូជា នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ 5ព្រះបាទសាឡូម៉ូន និងប្រជាជនទាំងមូល ធ្វើពិធីឆ្លងព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយក្នុងឱកាសនោះ ព្រះរាជាបានថ្វាយយញ្ញបូជា គឺមានគោ ២២ ០០០ក្បាល និងចៀម ១២០ ០០០ក្បាល។ 6បូជាចារ្យ*ឈរនៅតាមកន្លែងរបស់គេរៀងៗខ្លួន រីឯក្រុមលេវីកាន់ឧបករណ៍ភ្លេងផ្សេងៗ គឺឧបករណ៍ដែលព្រះបាទដាវីឌបានធ្វើ ដើម្បីលើកតម្កើងព្រះអម្ចាស់ នៅពេលស្ដេចចាត់ក្រុមលេវី ឲ្យច្រៀងសរសើរព្រះជាម្ចាស់ថា «ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ»។ ក្រុមបូជាចារ្យដែលស្ថិតនៅទល់មុខនឹងក្រុមលេវី នាំគ្នាផ្លុំត្រែ ហើយប្រជាជនអ៊ីស្រាអែលទាំងមូលក៏ក្រោកឈរឡើងដែរ។ 7ព្រះបាទសាឡូម៉ូនញែកទីលាននៅខាងមុខព្រះដំណាក់របស់ព្រះអម្ចាស់ជាសក្ការៈ សម្រាប់ថ្វាយតង្វាយដុតទាំងមូល និងខ្លាញ់របស់សត្វ ដែលថ្វាយជាយញ្ញបូជាមេត្រីភាព ដ្បិតអាសនៈលង្ហិនដែលស្ដេចបានធ្វើនោះ ពុំអាចដាក់តង្វាយដុតទាំងមូល តង្វាយម្សៅ និងខ្លាញ់របស់សត្វបានទេ។ 8ក្នុងឱកាសនោះ ព្រះបាទសាឡូម៉ូនប្រារព្ធពិធីបុណ្យ#៧.៨ គឺពិធីបុណ្យបារាំ។ អស់រយៈពេលប្រាំពីរថ្ងៃបន្តទៀត រួមជាមួយប្រជាជនអ៊ីស្រាអែលទាំងមូល ដែលធ្វើដំណើរតាំងពីច្រកចូលក្រុងហាម៉ាត់ រហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប មកមូលគ្នាជាអង្គប្រជុំមួយយ៉ាងធំ។ 9នៅថ្ងៃទីប្រាំបី អង្គប្រជុំជួបជុំគ្នា ធ្វើពិធីឆ្លងអាសនៈចំនួនប្រាំពីរថ្ងៃ ហើយប្រារព្ធពិធីបុណ្យប្រាំពីរថ្ងៃទៀត។ 10នៅថ្ងៃទីម្ភៃបីនៃខែទីប្រាំពីរ ព្រះរាជាក៏ឲ្យប្រជាជនវិលទៅកាន់លំនៅដ្ឋានរបស់ពួកគេរៀងៗខ្លួនវិញ។ ពួកគេចាកចេញទៅដោយចិត្តសប្បាយរីករាយ ព្រោះព្រះអម្ចាស់បានសម្តែងព្រះហឫទ័យសប្បុរសចំពោះព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន ព្រមទាំងអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។
ព្រះអម្ចាស់សម្តែងឲ្យព្រះបាទសាឡូម៉ូនឃើញជាថ្មី
(១ ពង្សាវតារក្សត្រ ៩.១-៩)
11កាលព្រះបាទសាឡូម៉ូនសង់ព្រះដំណាក់របស់ព្រះអម្ចាស់ រាជវាំង និងអ្វីៗទាំងប៉ុន្មានដែលស្ដេចមានបំណងធ្វើ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងរាជវាំង ចប់សព្វគ្រប់ហើយ 12ព្រះអម្ចាស់យាងមកជួបស្ដេច នៅពេលយប់ ទ្រង់មានព្រះបន្ទូលថា៖ «យើងឮពាក្យអធិស្ឋានរបស់អ្នកហើយ យើងក៏បានជ្រើសរើសកន្លែងនេះ ទុកជាដំណាក់សម្រាប់ធ្វើយញ្ញបូជា។ 13កាលណាយើងធ្វើឲ្យមេឃរាំង គ្មានភ្លៀង កាលណាយើងបញ្ជាឲ្យកណ្ដូបមកស៊ីបំផ្លាញស្រុក ឬចាត់ជំងឺរាតត្បាតមកប្រហារប្រជារាស្ត្ររបស់យើង 14ប្រសិនបើប្រជារាស្ត្ររបស់យើង គឺប្រជារាស្ត្រដែលជាកម្មសិទ្ធិរបស់យើងផ្ទាល់#៧.១៤ ពាក្យដើម «(ប្រជារាស្ត្រ) ដែលគេហៅនាមរបស់យើងលើពួកគេ»។ យើងអាចបកប្រែតាមរបៀបផ្សេងថា «ប្រជារាស្ត្រដែលយើងប្រគល់នាមរបស់យើងឲ្យ»។ នាមរបស់ព្រះជាម្ចាស់លើប្រជាជនអ៊ីស្រាអែល សំដៅលើវត្តមានរបស់ព្រះអង្គជាមួយពួកគេ។ នាំគ្នាបន្ទាបខ្លួន អធិស្ឋាន* និងស្វែងរកយើង#៧.១៤ ពាក្យដើម «ស្វែងរកមុខយើង»។ ហើយប្រសិនបើគេបោះបង់ចោលផ្លូវអាក្រក់របស់ខ្លួន យើងនឹងស្ដាប់គេពីស្ថានបរមសុខ* យើងនឹងលើកលែងទោសគេឲ្យរួចពីបាប ព្រមទាំងប្រោសស្រុកគេឲ្យបានជាផង។ 15ពីពេលនេះទៅ យើងបើកភ្នែកមើល និងផ្ទៀងត្រចៀកស្ដាប់ពាក្យដែលគេអធិស្ឋាននៅទីនេះ។ 16យើងជ្រើសរើស និងញែកដំណាក់នេះទុកសម្រាប់នាមយើង រហូតតទៅ។ យើងនឹងថែរក្សា ហើយជំពាក់ចិត្តនឹងកន្លែងនេះជានិច្ច។ 17រីឯអ្នកវិញ ប្រសិនបើអ្នកដើរតាមយើង ដូចដាវីឌជាបិតារបស់អ្នក ដោយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មាន ដែលយើងបង្គាប់ ហើយកាន់តាមច្បាប់ និងបទបញ្ជារបស់យើង 18#១ពង្ស. ២.៤យើងនឹងធ្វើឲ្យរាជសម្បត្តិរបស់អ្នកនៅស្ថិតស្ថេរ ដូចយើងបានសន្យាជាមួយដាវីឌ ជាបិតារបស់អ្នកថា “ក្នុងចំណោមពូជពង្សរបស់អ្នក តែងតែមានម្នាក់ ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែលជានិច្ច”។#៧.១៨ សូមប្រៀបធៀប ២សយ. ៧.១២-១៦, ១ពង្ស ២.៤។ 19ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាបែកចិត្តចេញពីយើង ហើយមិនកាន់តាមច្បាប់ និងបទបញ្ជាដែលយើងប្រគល់ឲ្យទេ ឬប្រសិនបើអ្នករាល់គ្នាបែរទៅគោរព និងថ្វាយបង្គំព្រះដទៃ 20យើងនឹងដកអ្នករាល់គ្នាចេញពីទឹកដីរបស់យើង គឺទឹកដីដែលយើងប្រគល់ឲ្យអ្នករាល់គ្នា ហើយយើងក៏នឹងបោះបង់ចោលដំណាក់ ដែលយើងញែកទុកសម្រាប់នាមយើងនេះ ឲ្យឆ្ងាយពីមុខយើងដែរ។ ពេលនោះ ប្រជាជនអ៊ីស្រាអែលនឹងត្រូវជាតិសាសន៍ទាំងអស់មាក់ងាយ និងចំអកឲ្យ។ 21មនុស្សម្នាដែលធ្លាប់តែឃើញដំណាក់ដ៏ស្កឹមស្កៃ ពេលពួកគេដើរកាត់តាមនោះ ពួកគេនឹងស្រឡាំងកាំង ពោលថា: “ហេតុអ្វីបានជាព្រះអម្ចាស់ប្រព្រឹត្តដូច្នេះចំពោះស្រុកនេះ និងព្រះដំណាក់នេះ?”។ 22គេនឹងឆ្លើយប្រាប់អ្នកទាំងនោះថា: “មកពីជនជាតិអ៊ីស្រាអែលបោះបង់ចោលព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ពួកគេ គឺព្រះដែលបាននាំពួកគេចេញពីស្រុកអេស៊ីប។ ពួកគេជំពាក់ចិត្តនឹងព្រះដទៃ ហើយគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះ។ ហេតុនេះហើយបានជាព្រះអង្គធ្វើឲ្យពួកគេរងទុក្ខវេទនាដូច្នេះ”»។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 7: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.