ឈើស្នែងទាំងនោះវែង គេអាចមើលឃើញចុងរបស់វាពីទីសក្ការៈ ដែលនៅខាងមុខកន្លែងតម្កល់ហិប ប៉ុន្តែ ពីខាងក្រៅ គេពុំអាចមើលឃើញឡើយ។ ហិបនៃសម្ពន្ធមេត្រីស្ថិតនៅទីនោះ រហូតដល់សព្វថ្ងៃ។ ក្នុងហិបគ្មានអ្វីក្រៅពីថ្មពីរបន្ទះ ដែលលោកម៉ូសេបានតម្កល់ទុកនោះឡើយ គឺបន្ទះថ្មដែលលោកទទួលនៅភ្នំហោរែប កាលព្រះអម្ចាស់បានចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែល ក្រោយពេលពួកគេចាកចេញពីស្រុកអេស៊ីប។ ពួកបូជាចារ្យក៏ចេញពីទីសក្ការៈមកវិញ។ ពួកបូជាចារ្យទាំងអស់ដែលមានវត្តមាននៅទីនោះ បានធ្វើពិធីជម្រះកាយឲ្យបានវិសុទ្ធ ដោយពុំគិតពីក្រុមរបស់ខ្លួនឡើយ។ រីឯពួកលេវី ជាអ្នកចម្រៀង មានលោកអេសាភ លោកហេម៉ាន លោកយេឌូថិន ព្រមទាំងកូនចៅ និងបងប្អូនក្នុងអំបូររបស់ពួកគេ សុទ្ធតែស្លៀកពាក់ក្រណាត់ទេសឯក ហើយកាន់ស្គរ ឃឹម និងពិណ ឈរនៅខាងកើតអាសនៈ។ មានបូជាចារ្យមួយរយម្ភៃនាក់ឈរនៅជាមួយក្រុមចម្រៀង ទាំងផ្លុំត្រែផង។ ក្រុមអ្នកផ្លុំត្រែ និងក្រុមចម្រៀង នាំគ្នាប្រគំជាបទភ្លេង និងបន្លឺសំឡេងច្រៀងព្រមគ្នា ដើម្បីសរសើរ និងលើកតម្កើងព្រះអម្ចាស់។ កាលសំឡេងត្រែ ស្គរ និងឧបករណ៍តន្ត្រីឯទៀតៗប្រគំឡើង ក្រុមចម្រៀងនាំគ្នាច្រៀងសរសើរព្រះអម្ចាស់ ដោយពាក្យថា «ព្រះអង្គជាព្រះដ៏ល្អសប្បុរស ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!» ស្រាប់តែមានពពកពេញក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ដោយសារពពក ក្រុមបូជាចារ្យពុំអាចបំពេញមុខងាររបស់ខ្លួនបានឡើយ ដ្បិតសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញក្នុងព្រះដំណាក់របស់ព្រះអង្គ។
អាន ២ របាក្សត្រ 5
ស្ដាប់នូវ ២ របាក្សត្រ 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ របាក្សត្រ 5:9-14
17 ថ្ងៃ
នៅក្នុង អូឌីយ៉ូ សិក្សា ២១យើងទទួលបានទស្សនៈផ្សេងគ្នាលើរឿងដែលយើងបានឮអំពីស្តេច និងហោរារបស់អ៊ីស្រាអែលពីមុន។ ការធ្វើដំណើរប្រចាំថ្ងៃតាមរបាក្សត្រ 2 កាលដែលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ