១ ធីម៉ូថេ ពាក្យលំនាំ
ពាក្យលំនាំ
លោកធីម៉ូថេ: ជាកូនរបស់ស្ត្រីជាតិយូដាម្នាក់ ដែលជាគ្រិស្តបរិស័ទ ឪពុកគាត់ជាជនជាតិក្រិក។ លោកប៉ូលបានជួបគាត់ជាលើកទីមួយនៅក្រុងលីស្ដ្រា នៅពេលលោកធ្វើដំណើរទៅផ្សាយដំណឹងល្អជាលើកទីពីរ (កិច្ចការ ១៦.១-៣)។ តាំងពីពេលនោះមក គាត់ក៏បានទៅជាសហការីដ៏ជិតស្និទ្ធរបស់លោកប៉ូលក្នុងការផ្សាយដំណឹងល្អ។
គោលសំខាន់ៗ:
លិខិតទីមួយរបស់លោកប៉ូលផ្ញើជូនលោកធីម៉ូថេ មានគោលសំខាន់ដូចតទៅ:
-ដាស់តឿនក្រុមជំនុំឲ្យប្រយ័ត្ននឹងសេចក្ដីបង្រៀនខុសឆ្គង មិនស្របតាមសេចក្ដីពិត។
-របៀបចាត់ចែងក្រុមជំនុំ និងគុណសម្បត្តិរបស់អ្នកដឹកនាំ។
-ពាក្យដាស់តឿនលោកធីម៉ូថេផ្ទាល់អំពីរបៀបបំពេញមុខងាររបស់គាត់។
លោកប៉ូលចាប់ផ្ដើមលិខិតទីពីរ ដោយពាក្យអរព្រះគុណព្រះជាម្ចាស់ ចំពោះសេចក្ដីស្រឡាញ់ និងជំនឿរបស់លោកធីម៉ូថេ។ ដោយយល់ឃើញថា អ្នកបម្រើដំណឹងល្អតែងតែជួបប្រទះនឹងការលំបាក ឬការបៀតបៀនផ្សេងៗ លោកប៉ូលបានដាស់តឿនលោកធីម៉ូថេឲ្យប្រកាន់យកជំហរមាំមួន ហើយតស៊ូប្រយុទ្ធក្នុងការបម្រើព្រះយេស៊ូ ដូចជាទាហានមួយរូបដ៏ស្មោះត្រង់។ លោកក៏បានដាស់តឿនលោកធីម៉ូថេឲ្យចៀសវាងនឹងការជជែកវែកញែកអំពីពាក្យពេចន៍ផ្សេងៗ ដែលឥតមានផលប្រយោជន៍អ្វីសោះ ផ្ទុយទៅវិញ ត្រូវកាន់ខ្ជាប់តាមព្រះបន្ទូលក្នុងគម្ពីរ ដែលគាត់បានស្គាល់តាំងពីក្មេងមក។ នៅចុងបញ្ចប់លិខិតទីពីរនេះ លោកប៉ូលបានរៀបរាប់អំពីសភាពការណ៍ដ៏លំបាកដែលលោកកំពុងឆ្លងកាត់ ហើយលោកអរព្រះគុណព្រះអម្ចាស់ដែលបានជួយគាំពារលោក។
លោកប៉ូលសរសេរលិខិតទីពីរ កាលលោកជាប់ឃុំឃាំងនៅក្រុងរ៉ូម (២.៩) ហើយលោកហាក់ដូចជានៅឯកោ (៤.១០, ១៦)។ ពេលនោះ លោកយល់ថា ជីវិតរបស់លោកបានមកដល់ដំណាក់កាលចុងក្រោយហើយ បានជាលោកសរសេរមកផ្ដែផ្ដាំលោកធីម៉ូថេ ព្រោះលោកស្រឡាញ់គាត់ខ្លាំងណាស់។
ទើបបានជ្រើសរើសហើយ៖
១ ធីម៉ូថេ ពាក្យលំនាំ: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.