១ ធីម៉ូថេ 5:17-25

១ ធីម៉ូថេ 5:17-25 គខប

ព្រឹទ្ធា‌ចារ្យ*​ទាំង‌ឡាយ​ណា​នាំ​មុខ​ក្រុម‌ជំនុំ​បាន​ល្អ​ប្រពៃ ត្រូវ​លើក​កិត្តិយស​គាត់​មួយ​ទ្វេ​ជា​ពីរ ជា​ពិសេស​ចំពោះ​ព្រឹទ្ធា‌ចារ្យ​ណា​ដែល​នឿយ‌ហត់​ប្រកាស​ព្រះ‌បន្ទូល និង​បង្រៀន​គេ ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «កុំ​ឃ្លុំ​មាត់​គោ​នៅ​ពេល​បញ្ជាន់​ស្រូវ​ឡើយ» ហើយ «កម្មករ​ត្រូវ​តែ​ទទួល​ប្រាក់​ឈ្នួល» ។ បើ​មាន​គេ​ចោទ​ប្រកាន់​ព្រឹទ្ធា‌ចារ្យ​ណា​ម្នាក់ កុំ​ទទួល​ពាក្យ​ចោទ​របស់​គេ​ឲ្យ​សោះ លើក‌លែង​តែ​មាន​សាក្សី​ពីរ ឬ​បី​នាក់។ បើ​មាន​បងប្អូន​ណា​ប្រព្រឹត្ត​អំពើ​បាប ចូរ​បន្ទោស​អ្នក​ទាំង​នោះ​នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​បងប្អូន​ឯ​ទៀតៗ​ខ្លាច​ដែរ។ ខ្ញុំ​សុំ​អង្វរ​អ្នក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះគ្រិស្ត‌យេស៊ូ និង​នៅ​ចំពោះ​មុខ​ទេវតា* ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​ថា ចូរ​ធ្វើ​តាម​ពាក្យ​ដែល​ខ្ញុំ​ផ្ដែ‌ផ្ដាំ​ទាំង​នេះ ដោយ​ឥត​កាន់​ជើង ឬ​រើស​មុខ​បងប្អូន​ណា​ឡើយ។ កុំ​ប្រញាប់​ដាក់​ដៃ​តែង‌តាំង​អ្នក​ណា​ម្នាក់​ពេក ដើម្បី​កុំ​ឲ្យ​ចូល​រួម​ក្នុង​អំពើ​បាប​របស់​អ្នក​ដទៃ។ ចូរ​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ*។ កុំ​ពិសា​តែ​ទឹក​ទៀត​ឡើយ ចូរ​ពិសា​ស្រា​ខ្លះៗ​ផង​ទៅ ដើម្បី​ឲ្យ​ស្រួល​រំលាយ​អាហារ ព្រោះ​អ្នក​មាន​ជំងឺ​ជា​ញឹក​ញាប់។ អំពើ​បាប​របស់​អ្នក​ខ្លះ​បាន​លេច​មក​ឲ្យ​គេ​ឃើញ​ច្បាស់ មុន​ពេល​វិនិច្ឆ័យ​ទោស តែ​អំពើ​បាប​របស់​អ្នក​ខ្លះ​ទៀត​នឹង​លេច​មក​នៅ​ពេល​ក្រោយ។ រីឯ​អំពើ​ល្អ​ក៏​នឹង​លេច​មក​ឲ្យ​គេ​ឃើញ​យ៉ាង​ច្បាស់​ដូច្នោះ​ដែរ ហើយ​សូម្បី​តែ​អំពើ​ល្អ​ដែល​មិន​ទាន់​លេច​មក ក៏​ពុំ​អាច​នៅ​លាក់​កំបាំង​ឡើយ។