យើងខ្ញុំ ប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ សូមជម្រាបមកក្រុមជំនុំ*នៅក្រុងថេស្សាឡូនិក ដែលរួមជាមួយព្រះជាម្ចាស់ជាព្រះបិតា និងជាមួយព្រះអម្ចាស់យេស៊ូគ្រិស្ត។ សូមព្រះអង្គប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន។ យើងតែងតែអរព្រះគុណព្រះជាម្ចាស់អំពីបងប្អូនទាំងអស់គ្នាជានិច្ច ហើយនៅពេលយើងអធិស្ឋាន យើងតែងនឹកគិតដល់បងប្អូនជាដរាប។ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ជាព្រះបិតារបស់យើង យើងនឹកចាំអំពីកិច្ចការដែលបងប្អូនបានធ្វើដោយជំនឿ អំពីការនឿយហត់ដែលបងប្អូនបំពេញ ដោយចិត្តស្រឡាញ់ និងអំពីការស៊ូទ្រាំរបស់បងប្អូន ដោយចិត្តសង្ឃឹមលើព្រះយេស៊ូគ្រិស្តជាអម្ចាស់នៃយើង។
អាន ១ ថេស្សាឡូនិក 1
ស្ដាប់នូវ ១ ថេស្សាឡូនិក 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ថេស្សាឡូនិក 1:1-3
13 ថ្ងៃ
«តើអ្នកបានឮថាព្រះយេស៊ូវនឹងយាងត្រឡប់មកវិញទេ?» - នោះជាការរំឭកក្នុងសំបុត្រទីមួយនេះទៅកាន់ពួកថែស្សាឡូនីច ដែលជំរុញអ្នកទាំងអស់គ្នាឱ្យ«ពូកែថែមទៀត»ក្នុងសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈ ការសិក្សាសំឡេង ៣៧ នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ