១ សាំយូអែល ពាក្យ​លំនាំ

ពាក្យ​លំនាំ
គេ​បាន​ប្រើ​នាម​របស់​លោក​សាំយូ‌អែល​ធ្វើ​ជា​ចំណង​ជើង​របស់​កណ្ឌ​គម្ពីរ​នេះ និង​កណ្ឌ​គម្ពីរ​បន្ទាប់។ ព្យាការី​សាំយូ‌អែល ជា​ពួក​ចៅហ្វាយ​ចុង​ក្រោយ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​គ្រា​ដែល​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក។ លោក​បំពេញ​មុខងារ​ពីរ​យ៉ាង គឺ​ផ្នែក​នយោ‌បាយ និង​ផ្នែក​សាសនា ក្នុង​អំឡុង​ពេល​ដែល​អ៊ីស្រា‌អែល​ផ្លាស់​ប្ដូរ​របប​នយោ‌បាយ​គ្រប់‌គ្រង​ស្រុក(ចំពូក ១-៧)។ ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​ស្កប់​ចិត្ត​នឹង​របប​គ្រប់‌គ្រង​ពី​មុន ដែល​មាន​តែ​ពួក​ចៅហ្វាយ​ជា​មេ​ដឹក​នាំ​ក្នុង​គ្រា​ជួប​អាសន្ន ដូច្នេះ ពួក​គេ​ទាម‌ទារ​ចង់​បាន​របប​រាជា​និយម។ ទោះ​បី​លោក​សាំយូ‌អែល​មិន​ពេញ​ចិត្ត​នឹង​សំណើ​របស់​ប្រជា‌ជន​ក្ដី ក៏​លោក​បាន​តែង‌តាំង​លោក​សូល ជា​ស្ដេច​ទី​មួយ ឲ្យ​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ស្រប​តាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់(ចំពូក ៨-១០)។ ក្រោយ​មក ដោយ​ព្រះ‌បាទ​សូល​បាត់​បង់​ភក្ដី‌ភាព​ចំពោះ​ព្រះ‌ជាម្ចាស់ ព្រះអង្គ​លែង​គាំ‌ទ្រ​ព្រះ‌បាទ​សូល (ចំពូក ១១-១៥) ហើយ​ព្រះអង្គ​បាន​ជ្រើស​រើស​យុវជន​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្ដេច​គ្រប់‌គ្រង​លើ​ប្រជា‌ជន​អ៊ីស្រា‌អែល ជំនួស​ព្រះ‌បាទ​សូល។ មុន​ដំបូង យុវជន​ដាវីឌ​នៅ​បម្រើ​ព្រះ‌បាទ​សូល បន្ទាប់​មក ធ្វើ​ជា​កូន​ប្រសា​របស់​ស្ដេច រួច​រត់​ភៀស​ខ្លួន​ចេញ​ឆ្ងាយ​ពី​ស្ដេច ព្រោះ​ស្ដេច​រក​សម្លាប់។ ពី​ចំពូក ១៦ ដល់​៣០ មាន​រៀប​រាប់​អំពី​ការ​ចុះ​ឱន​ថយ​របស់​ព្រះ‌បាទ​សូល ហើយ​ដាវីឌ​ចេះ​តែ​មាន​កម្លាំង​ខ្លាំង​ឡើងៗ។ ចុង​បញ្ចប់​នៃ​កណ្ឌ​គម្ពីរ​សាំយូ‌អែល​ទី​មួយ​នេះ មាន​រៀប​រាប់​អំពី​ការ​សុគត​របស់​ព្រះ‌បាទ​សូល និង​បុត្រ​របស់​ស្ដេច ក្នុង​ចម្បាំង​រវាង​អ៊ីស្រា‌អែល និង​ភីលីស្ទីន (ចំពូក ៣១)។
កណ្ឌ​គម្ពីរ​នេះ​រំឭក​យើង​ថា មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ ដែល​ពិត​ជា​ព្រះ‌មហា‌ក្សត្រ​គ្រង​រាជ្យ​លើ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។ អ្នក​ដែល​អាច​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌ជាម្ចាស់​បាន គឺ​អ្នក​ដែល​ទទួល​ស្គាល់ ហើយ​យល់​ព្រម​ចុះ​ចូល​នឹង​អំណាច​របស់​ព្រះ‌ជាម្ចាស់។

ទើបបានជ្រើសរើសហើយ៖

១ សាំយូអែល ពាក្យ​លំនាំ: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល