១ សាំយូអែល 7:10-12

១ សាំយូអែល 7:10-12 គខប

នៅ​ពេល​លោក​សាំយូ‌អែល​កំពុង​តែ​ថ្វាយ​តង្វាយ​ដុត កង‌ទ័ព​ភីលីស្ទីន​ចូល​មក​វាយ​លុក​ជន‌ជាតិ​អ៊ីស្រា‌អែល។ ប៉ុន្តែ នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​មាន​ផ្គរ‌លាន់​ឮ​យ៉ាង​ខ្លាំង​ពី​លើ​ពួក​ភីលីស្ទីន បណ្ដាល​ឲ្យ​ពួក​គេ​ជ្រួល‌ច្របល់ បាក់​ទ័ព​រត់​នៅ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល។ កង‌ទ័ព​អ៊ីស្រា‌អែល​ចេញ​ពី​មីស‌ប៉ា ដេញ​តាម​ប្រហារ​ពួក​ភីលីស្ទីន រហូត​ដល់​បេត‌កា។ លោក​សាំយូ‌អែល​បាន​យក​ថ្ម​មក​ដាក់​នៅ​ចន្លោះ​មីស‌ប៉ា និង​សេន ហើយ​ដាក់​ឈ្មោះ​ថ្ម​នោះ​ថា​អេបេន-‌អេ‌ស៊ើរ ដោយ​ពោល​ថា ព្រះ‌អម្ចាស់​បាន​សង្គ្រោះ​យើង​រហូត​ដល់​ពេល​នេះ។