១ សាំយូអែល 3:19-21

១ សាំយូអែល 3:19-21 គខប

សាំយូ‌អែល​មាន​វ័យ​ចម្រើន​ធំ​ឡើង ព្រះ‌អម្ចាស់គង់​ជា​មួយ​លោក ហើយ​គ្រប់​សេចក្ដី​ដែល​លោក​ថ្លែង​ក្នុង​ព្រះ‌នាម​របស់​ព្រះអង្គ សុទ្ធ​តែ​បាន​សម្រេច​ទាំង​អស់។ ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ចាប់​តាំង​ពី​ក្រុង​ដាន់​រហូត​ដល់​ក្រុង​បៀរ‌សេបា ប្រជា‌ជន​គ្រប់ៗ​គ្នា​ទទួល​ស្គាល់​ថា លោក​សាំយូ‌អែល​ពិត​ជា​ព្យាការី​របស់​ព្រះ‌អម្ចាស់​មែន។ ព្រះ‌អម្ចាស់​នៅ​តែ​បន្ត​យាង​មក​ស៊ីឡូ។ នៅ​ទី​នោះ ព្រះ‌អម្ចាស់​សម្តែង​ឲ្យ​លោក​សាំយូ‌អែល​ស្គាល់ តាម​រយៈ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។