លោកដាវីឌចាកចេញពីក្រុងកាថ ហើយភៀសខ្លួនទៅនៅរអាងភ្នំអាឌូឡាំ។ កាលបងប្អូន និងក្រុមគ្រួសាររបស់លោកទាំងប៉ុន្មានបានដឹង ពួកគេក៏នាំគ្នាទៅនៅទីនោះជាមួយលោក។ ម្យ៉ាងទៀត អស់អ្នកដែលមានបញ្ហាផ្សេងៗ អ្នកជំពាក់បំណុលគេ ព្រមទាំងអ្នកដែលមិនពេញចិត្តនឹងស្ដេច បានប្រមូលគ្នាមកនៅជាមួយលោក មានទាំងអស់ប្រមាណបួនរយនាក់ ហើយលោកក៏ឡើងធ្វើជាមេ។ បន្ទាប់មក លោកដាវីឌចាកចេញពីទីនោះឆ្ពោះទៅមីសប៉ា នៅស្រុកម៉ូអាប់។ លោកទូលស្ដេចស្រុកម៉ូអាប់ថា៖ «សូមមេត្តាអនុញ្ញាតឲ្យឪពុកម្ដាយរបស់ទូលបង្គំមកស្នាក់អាស្រ័យនៅក្នុងស្រុករបស់ព្រះករុណា រហូតដល់ពេលទូលបង្គំដឹងថា ព្រះជាម្ចាស់នឹងប្រព្រឹត្តយ៉ាងណាចំពោះទូលបង្គំ»។ លោកដាវីឌបាននាំឪពុកម្ដាយចូលគាល់ស្ដេចម៉ូអាប់ ហើយគាត់ទាំងពីរក៏ស្នាក់នៅជាមួយស្ដេច ក្នុងអំឡុងពេលលោកដាវីឌលាក់ខ្លួន។ ថ្ងៃមួយ ព្យាការីកាដមកជម្រាបលោកដាវីឌថា៖ «សូមកុំលាក់ខ្លួននៅទីនេះឡើយ សូមវិលត្រឡប់ទៅស្រុកយូដាវិញទៅ»។ ដូច្នេះ លោកដាវីឌក៏ធ្វើដំណើរឆ្ពោះទៅព្រៃហារេក។
អាន ១ សាំយូអែល 22
ស្ដាប់នូវ ១ សាំយូអែល 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 22:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ