កាលព្រះបាទសូលឃើញដាវីឌចេញទៅច្បាំងតទល់នឹងជនភីលីស្ទីន ទ្រង់ក៏សួរលោកអប៊ីនើរ ជាមេទ័ពថា៖ «អប៊ីនើរ! តើក្មេងនោះជាកូនអ្នកណា?»។ លោកអប៊ីនើរទូលតបវិញថា៖ «ព្រះករុណាថ្លៃវិសេស ទូលបង្គំមិនដឹងទាល់តែសោះ»។ ស្ដេចបញ្ជាថា៖ «សូមលោកសាកសួរមើល យុវជននោះជាកូនរបស់អ្នកណា?»។ ក្រោយពីបានសម្លាប់ជនភីលីស្ទីននោះហើយ ដាវីឌវិលមកវិញ។ លោកអប៊ីនើរនាំគាត់ចូលទៅគាល់ព្រះបាទសូល ពេលនោះ ដាវីឌកាន់ក្បាលជនភីលីស្ទីនទៅជាមួយផង។ ស្ដេចមានរាជឱង្ការសួរថា៖ «អ្នកកំលោះអើយ! តើអ្នកជាកូននរណា?»។ ដាវីឌទូលថា៖ «ទូលបង្គំជាកូនរបស់លោកអ៊ីសាយ ជាអ្នកបម្រើរបស់ព្រះករុណា នៅភូមិបេថ្លេហិម»។
អាន ១ សាំយូអែល 17
ស្ដាប់នូវ ១ សាំយូអែល 17
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 17:55-58
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ