១ សាំយូអែល 12:20-24

១ សាំយូអែល 12:20-24 គខប

លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ទាំង​នោះ​មែន ប៉ុន្តែ កុំ​ងាក​ចេញ​ពី​ព្រះ‌អម្ចាស់ គឺ​ត្រូវ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ឲ្យ​អស់​ពី​ចិត្ត។ កុំ​ងាក​ចេញ​ពី​ព្រះអង្គ​ទៅ​គោរព​ព្រះ​ក្លែងក្លាយ​ឡើយ ព្រះ​ទាំង​នោះ​ពុំ​អាច​ផ្ដល់​ផល​ប្រយោជន៍ ឬ​ជួយ​រំដោះ​អ្នក​រាល់​គ្នា​ទេ ព្រោះ​សុទ្ធ​តែ​ជា​ព្រះ​ឥត​បាន​ការ។ ដោយ​យល់​ដល់​ព្រះ‌នាម​ដ៏​ខ្ពង់‌ខ្ពស់​របស់​ព្រះអង្គ ព្រះ‌អម្ចាស់​មិន​បោះ​បង់​ចោល​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ទេ ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។ ម្យ៉ាង​ទៀត ចំពោះ​រូប​ខ្ញុំ​វិញ ដាច់​ខាត​ខ្ញុំ​មិន​ប្រព្រឹត្ត​អំពើ​បាប​ចំពោះ​ព្រះ‌អម្ចាស់ ដោយ​ឈប់​ទូល‌អង្វរ​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ! ខ្ញុំ​នឹង​ណែ‌នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​តាម​ផ្លូវ​ល្អ និង​ទៀង​ត្រង់។ ចូរ​គោរព​កោតខ្លាច​ព្រះ‌អម្ចាស់ ហើយ​បម្រើ​ព្រះអង្គ​យ៉ាង​ស្មោះ​អស់​ពី​ដួង​ចិត្ត។ ចូរ​ពិចារណា​មើល​កិច្ចការ​ដ៏​ធំ‌ធេង ដែល​ព្រះអង្គ​បាន​ធ្វើ​ចំពោះ​អ្នក​រាល់​គ្នា!